VOV WorldVOV World
គណៈប្រតិភូនៃក្រសួងដីធ្លី-ហេដ្ឋារចនាសម្ព័ន្ធ-គមនាគមន៍និងទេសចរណ៍ជប៉ុនទៅដំណើរទស្សនកិច្ចនៅវៀតណាម
11/10/2012 08:30
នាថ្ងៃទី ១០ តុលា គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងដីធ្លី -ហេដ្ឋារចនាសម្ព័ន្ធ-គមនាគមន៍និងទេសចរណ៍ជប៉ុន ដឹកនាំដោយរដ្ឋមន្ត្រី Hata Yuichiro បានឲ្យដឹង ថា៖ ដំណើរទស្សនកិច្ចនេះបានជួយឲ្យគណៈប្រតិភូយល់ ដឹងច្បាស់អំពីការវិនិយោគរបស់អង្គភាពអាជីវកម្មជប៉ុន នៅខេត្ត Binh Duong ថែមទៀត។
គណៈប្រតិភូនៃក្រសួងដីធ្លី-ហេដ្ឋារចនាសម្ព័ន្ធ-គមនាគមន៍និងទេសចរណ៍ជប៉ុនទៅដំណើរទស្សនកិច្ចនៅវៀតណាម
(VOV) – ក្នុងដំណើរទស្សនកិច្ចនៅខេត្ត Binh Duong (ភាគខាងត្បូងវៀតណាម) នាថ្ងៃទី ១០ តុលា គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងដីធ្លី-ហេដ្ឋារចនាសម្ព័ន្ធ-គមនាគមន៍និង ទេសចរណ៍ជប៉ុន ដឹកនាំដោយរដ្ឋមន្ត្រី Hata Yuichiro បានឲ្យដឹង ថា៖ ដំណើរទស្សនកិច្ច នេះបានជួយឲ្យគណៈប្រតិភូយល់ដឹងច្បាស់អំពីការវិនិយោគរបស់អង្គភាពអាជីវកម្ម ជប៉ុននៅខេត្ត Binh Duong ថែមទៀត។ រដ្ឋាភិបាលជប៉ុនគាំទ្រការអនុវត្តគំរោងការណ៍ តំបន់ទីក្រុងតូក្យូនៅខេត្ត Binh Duong និងស្នើរដ្ឋអំណាចតំបន់បង្កលក្ខណៈងាយស្រួល ដើម្បីសម្រេចគំរោងការណ៍នេះក៏ដូចជាគំរោងការណ៍ផ្សេងៗទៀតរវាងបណ្ដាអង្គភាព អាជីវកម្មឯកជនជប៉ុននិងខេត្ត Binh Duong នាពេលអនាគត៕