VOV WorldVOV World
គណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា​វៀតណាម បើកសន្និសីទលើកទី១០
13/08/2012 10:31
(VOV)_នាព្រឹកថ្ងៃទី ១៣ សីហា ក្រោម​អធិបតីភាព ​របស់ប្រធាន​រដ្ឋសភា Nguyen Sinh Hung គណះកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភា​វៀតណាម ​បានបើកសន្និសីទ លើកទី ១០។ សម័យប្រជុំលើកនេះ នឹង​ប្រព្រឹត្តទៅ ក្នុងរយះពេល ១០ថ្ងៃ ដល់ថ្ងៃទី ២២ សីហា។
គណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា​វៀតណាម បើកសន្និសីទលើកទី១០
គណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា​វៀតណាម បើកសន្និសីទលើកទី១០(http://www.tainguyenmoitruong.com.vn) (VOV)_នាព្រឹកថ្ងៃទី ១៣ សីហា ក្រោម​អធិបតីភាព ​របស់ប្រធាន​រដ្ឋសភា Nguyen Sinh  Hung គណះកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភា​វៀតណាម ​បានបើកសន្និសីទ លើកទី ១០។  សម័យប្រជុំលើកនេះ នឹង​ប្រព្រឹត្តទៅ ក្នុងរយះពេល ១០ថ្ងៃ ដល់ថ្ងៃទី ២២ សីហា។  ប្រធានរដ្ឋសភា ​Nguyen Sinh Hung បានលើកច្បាស់ នៅក្នុងសម័យប្រជុំលើកនេះ​​ គណះ​កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ពិភាក្សាអំពី បញ្ហាសំខាន់មួយចំនួន ដែលនៅមានមតិខុស គ្នា អំពីគម្រោងច្បាប់ចំនួន ៥ ទន្ទឹមនឹងនោះ ផ្តល់មតិអំពីគម្រោងច្បាប់ផ្សេង ចំនួន៥ទៀត  អនុវត្តការឃ្លាំមើលចំពោះការអនុវត្តគោលនយោបាយ ច្បាប់អំពីការគ្រប់គ្រង ធ្វើអាជីវ កម្មផលរ៉ែ តភ្ជាប់ជាមួយការការពារបរិស្ថាន និងខ្លឹមសារសំខាន់ៗ។ ក៏នៅក្នុងកិច្ច ប្រជុំ លើកនេះ គណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងធ្វើការសួរដេញដោល ទេសាភិបាល ធនាគារជាតិ Nguyen Van Binh អគ្គអធិការកិច្ចរដ្ឋាភិបាល Huynh Phong Tranh និងរដ្ឋមន្ត្រី​ ក្រសួង​ការងារ យុទ្ធជនពិការ និងសង្គមកិច្ច Pham Thi Hai Chuyen អំពី​បញ្ហា​មួយ​ចំនួន  ដែលសាធារណះមតិ យកចិត្តទុកដាក់។             ក្នុងសម័យប្រជុំ នាព្រឹកថ្ងៃទី ១៣ សីហា បណ្ដាសមាជិកនៃគណះកម្មាធិការ​ អចិន្ត្រៃយ៏ រដ្ឋសភា បានផ្តល់មតិអំពី បញ្ហាមួយចំនួនដែលមានមតិខុស​គ្នា​នៃគំរោង ច្បាប់ធ្វើ វិសោធនកម្ម បំពេញបន្ថែមមាត្រាមួយចំនួន នៃច្បាប់​មេធាវី។ ​លោកស្រី  Truong Thi Mai ប្រធានគណះកម្មាធិការ​បណ្ដា​បញ្ហាសង្គមកិច្ច របស់រដ្ឋសភាបានថ្លែងថា៖​ “នាបច្ចុប្បន្ន តម្រូវការរបស់ប្រទេសយើងអំពីមេធាវីនៅតែច្រើន ត្រូវ ៥ដល់ ១០ឆ្នាំទៀត  យើងទើបបំពេញគ្រប់គ្រាន់បានបរិមាណមេធាវី។ ដូច្នេះ គួរតែប្រើប្រាស់មន្ត្រីរដ្ឋការ  ដែលកំពុងបំពេញសកម្មភាព និងមានចំណេះ​ដឹងអំពីបញ្ហានេះ ប៉ុន្តែ មិនអនុញ្ញាត ចូលរួមដំណើការនីតិវិធី។”           ក៏ក្នុងព្រឹកថ្ងៃទី ១៣ សីហា គណះកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភា នឹង​ពិនិត្យមើល  និងអនុម័ត្ត​លើការបង្កើតនាយកដ្ឋានប្រឡង ប្រណាំង ​ស្ងើចសរសើរ របស់តុលាកា ប្រជាជនកំពូល៕

More