VOV WorldVOV World
គណះបក្សប្រជាជនកម្ពុជារំលឹកខួបលើកទី៦២នៃទិវាបង្កើត
27/06/2013 10:07
ព្រឹកថ្ងៃទី២៧មិថុនា​នៅរាជធានីភ្នំពេញគណះបក្ស ប្រជាជនកម្ពុជា(CPP)បានរៀបចំមិទ្ទីញ រំលឹកខួបលើកទី ៦២នៃទិវាបង្កើត។
គណះបក្សប្រជាជនកម្ពុជារំលឹកខួបលើកទី៦២នៃទិវាបង្កើត
                                       VOV-ព្រឹកថ្ងៃទី២៧មិថុនា​នៅរាជធានីភ្នំពេញគណះបក្សប្រជាជនកម្ពុជា(CPP)បាន រៀបចំមិទ្ទីញ រំលឹកខួបលើកទី៦២នៃទិវាបង្កើត(ទី២៨ មិថុនា១៩៥១- ទី២៨ មិថុ នា២០១៣)ដោយមានការចូលរួមរបស់បក្ខជននិងមហាជនប្រមាណ១មឹន២ពាន់នាក់។ ក្នុង ឱកាសនេះដែរ CPPចាប់ផ្តើមធ្វើ​យុទ្ធនាការឃោសនាបោះឆ្នោតរដ្ឋសភានីតិកាល ទី៥ដែលគ្រោងប្រព្រឹត្តទៅនាថ្ងៃទី២៨កក្កដាខាងមុខ។ក្នុងសន្តរកថាដែលបានថ្លែងនៅ ក្នុង ឱកាសនេះប្រធានកិត្តិយសCPPសម្តេចហេងសំរិនបានអះអាងថា៖ខ្លឹមសារស្នូល ក្នុងកម្មវិធិនយោបាយរបស់CPPគឺបន្តរក្សាស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម​ រក្សាល្បឿនអភិវឌ្ឍន៍សេដ្ឋកិច្ចខ្ពស់និងធ្វើអោយកម្ពុជាក្លាយទៅជាប្រទេសដែលមាន ចំណូលមធ្យមលើសកលលោកCPPបានសំដែងការគាំទ្រទាំងស្រុងចំពោះអនុប្រធាន CPPសម្តេចហ៊ុនសែនផងដែរ៕