VOV WorldVOV World
គោលនយោបាយមុនក៏ដូចជាក្រោយរបស់បក្សរដ្ឋវៀតណាមគឺយកចិត្តទុកដាក់ ការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយEU
14/08/2015 07:55
(VOVworld)- គោលនយោបាយមុនក៏ដូចជាក្រោយ របស់បក្សរដ្ឋវៀតណាមគឺយកចិត្តទុកដាក់ដល់ការ អភិវឌ្ឍន៍ទំនាក់ទំនងជាមួយEU។
គោលនយោបាយមុនក៏ដូចជាក្រោយរបស់បក្សរដ្ឋវៀតណាមគឺយកចិត្តទុកដាក់ ការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយEU
(VOVworld)- គោលនយោបាយមុនក៏ដូចជាក្រោយរបស់បក្សរដ្ឋវៀតណាមគឺ យកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយEU។ អគ្គលេខាបក្សកុម្មុយ និស្ត វៀតណាម​លោក Nguyen Phu Trong បានអះអាងដូច្នេះក្នុងការជួបសន្ទនា ជាមួយឯកអគ្គរដ្ឋទូត ប្រធានក្រុមបេសកម្មសហភាពអឺរ៉ូប (EU) ប្រចាំនៅវៀត ណាម Franz Jessen ក្នុងឱកាសមកជំរាបលាបញ្ចប់អាណត្តិបេសកម្មរបស់ខ្លួន នាថ្ងៃទី១៣សីហានៅទីក្រុងហាណូយ។ នៅក្នុងជំនួបនេះ លោក Nguyen Phu Trong បានវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍន៍លើគ្រប់វិស័យនៃទំនាក់ទំនងរវាង វៀតណាមជាមួយ EU ក្នុងរយៈពេល២៥ឆ្នាំកន្លងទៅ។ លោកក៏បានអបអរសាទរ ការដែលភាគីទាំងពីរ ទើបនឹងបានបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀត ណាម-EU (EVFTA) និងស្នើរឲ្យ EU ជម្រុញដំណើការអនុម័តនិងអនុវត្តកិច្ច ព្រម ព្រៀងក្របខ័ណ្ឌដៃគូនិងសហប្រតិបត្តិការលើគ្រប់វិស័យ (PCA) ដែល ភាគីទាំង ពីរ​បានចុះហត្ថលេខានាឆ្នាំ២០១២ ព្រមទាំងរួមជាមួយវៀតណា ចុះហត្ថលេខាលើ EVFTAយ៉ាងឆាប់ៗ។ អគ្គលេខាបក្សកុម្មុយនិស្តលោក Nguyen Phu Trong ជួបសន្ទនា ជាមួយឯកអគ្គរដ្ឋទូត ប្រធានក្រុមបេសកម្មសហភាពអឺរ៉ូប (EU) ប្រចាំនៅវៀតណាម Franz Jessen         រីឯខ្លួនវិញ លោក Franz Jessen បានចាត់ទុកថា ទំនាក់ទំនងរវាងវៀត ណាមជាមួយ EU កំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរ និងសង្កត់ធ្ងន់ថា EU ចាត់ ទុកវៀត ណាមជាដៃគូអាទិភាពក្នុងតំបន់អាស៊ីអាគ្នេយ៍។ ផ្លាស់ប្តូរអំពីបញ្ហា តំបន់ លោក ឯកអគ្គរដ្ឋទូតរូបនេះ បានឲ្យដឹងថា EU យកចិត្តទុកដាក់ជា ពិសេសចំពោះបំរ៉ែ បំរួលថ្មីៗនេះនៅសមុទ្រខាងកើត និងគាំទ្រការផ្តួចផ្តើម គំនិត ដោះស្រាយជំលោះ ដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។ លោកអះអាងថា បន្តរួមចំណែកសម្រាប់​ទំនាក់ទំនង EU វៀតណាមឲ្យកាន់ តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ៕