គោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាមគឺគោរពនិងយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយចិន
17/12/2013 07:11
(VOV)_ គោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាមគឺគោរពនិងយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពនិងបង្កើនកិច្ចសហប្រតបត្តិការលើគ្រប់វិស័យជាមួយចិន

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន លោក Nguyen Van Tho (internet) (VOV)_ គោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាមគឺគោរពនិង យកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពនិងបង្កើនកិច្ចសហប្រតបត្តិ ការលើគ្រប់វិស័យជាមួយចិន។ នេះគឺជាការអះអាងរបស់ឯកអគ្គរដ្ឋទូតវៀត ណាម ប្រចាំនៅចិន លោក Nguyen Van Tho ក្នុងជំនួបសន្ទនាជាមួយមជ្ឈដ្ឋានអ្នកសារ ព័ត៍មាន នាថ្ងៃទី ១៦ ធ្នូ នៅខាងក្រៅសន្និសីទកិច្ចការបរទេស លើកទី២៨ ដែលកំ ពុងប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ។ តាម ឯកអគ្គរដ្ឋទូតNguyen Van Tho ប្រកាសថា៖ ចាប់ពីដើមឆ្នាំ ២០១៣មក ទំនាក់ទំនងរវាងប្រទេសទាំងពីរបានមានការបោះជំហានអភិវឌ្ឍន៍ជាច្រើន។ ភាគី ទាំងពីរទទួលបានការយោគយល់ដល់គ្នាទៅវិញទៅមកជាច្រើន ដ៏សែនសំខាន់ ដើម្បីជំរុញទំនាក់ទំនងសហបរ្តិបត្តិការរវាងប្រទេសទាំងពីរប្រកបដោយស្ថិរភាព ល្អប្រសើ។ ឯកអគ្គរដ្ឋទូត Nguyen Van Tho បានអះអាងថា៖ “គោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាមគឺគោរពនិងយក ចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពនិងបង្កើនកិច្ចសហប្រតបត្តិការ លើគ្រប់វិស័យជាមួយចិន។ ទំនាក់ទំនងជាមួយចិនជាផលប្រយោជន៍របស់ ប្រជាជនវៀតណាម។ជំរុញទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់ វិស័យ ជាមួយចិន នឹងរួមចំណែកចូលក្នុងសន្តិភាព ស្ថិរភាព ក្នុងតំបន់និងអន្តរជាតិ។” ស្ដីពីបញ្ហាលើសមុទ្រខាងកើត ឯកអគ្គរដ្ឋទូតNguyen Van Tho បានអោយ ដឹងថា៖ ភាគីទាំងពិរនឹងដោះស្រាយបញ្ហានេះដោយផ្អែកទៅលើគ្រិះដ្ឋានកិច្ចព្រម ព្រៀង មិត្តភាព ច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីច្បាប់ សមុទ្រ ឆ្នាំ ១៩៨២។ ស្ដីពីការផ្លាស់ប្តូរពាណិជ្ជកម្មរវាងវៀតណាមនិងចិន ឯកអគ្គរដ្ឋទូតNguyen Van Tho បានអោយដឹងថា៖គោលដៅដែលថ្នាក់ដឹកនាំនាំប្រទេសទាំងពីរបានដាក់ចេញនោះគឺ ដល់ឆ្នាំ២០១៥ តំលៃប្រាក់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹងទទួលបាន៦០ពាន់លានដុល្លាអាមេរិកដែរ៕
Related
More






