VOV WorldVOV World
គុយបាគ្រោងនឹងរៀបចំពិធីកាន់ទុក្ខថ្នាក់ជាតិក្នុងរយៈពេល៩ថ្ងៃសំរាប់អគ្គមគ្គុទេសលោក Fidel Castro
27/11/2016 08:57
(VOVworld) - ចាប់ពីថ្ងៃទី២៦ វិច្ឆិកាដល់ថ្ងៃទី៤ ធ្នូ សកម្មភាពនិងលេងកំសាន្តនៅទីកន្លែងសាធារណៈ ទាំងអស់នឹងត្រូវបានផ្អាកហើយទង់ជាតិត្រូវបាន បង្ហូតពាក់កណ្ដាលដងនៅតាមអគារសាធារណៈនិង មូលដ្ឋានសឹក។
គុយបាគ្រោងនឹងរៀបចំពិធីកាន់ទុក្ខថ្នាក់ជាតិក្នុងរយៈពេល៩ថ្ងៃសំរាប់អគ្គមគ្គុទេសលោក Fidel Castro
លោក Fidel Castro នៅព្រឹត្តិការណ៍មួយនៅរដ្ឋធានី La Habana នាខែឧសភាឆ្នាំ២០០៦ (រូបថត៖EPA/TTXVN) (VOVworld) - នាថ្ងៃទី២៦ វិច្ឆិកា គុយបាប្រកាសថា ពិធីបុណ្យសពថ្នាក់ជាតិ របស់អគ្គមគ្គុទេសបដិវត្តន៍លោក Fidel Castro នឹងប្រព្រឹត្តទៅក្នុងរយៈពេល៩ថ្ងៃ។ ចាប់ពីថ្ងៃទី២៦ វិច្ឆិកាដល់ថ្ងៃទី៤ ធ្នូ សកម្មភាពនិងលេងកំសាន្តនៅទីកន្លែងសាធា រណៈទាំងអស់នឹងត្រូវ បានផ្អាកហើយទង់ជាតិត្រូវបានបង្ហូតពាក់កណ្ដាលដងនៅ តាមអគារសាធារណៈនិង មូលដ្ឋានសឹក។ នាថ្ងៃដដែល ក្រសួងការបរទេសវេណេហ្ស៊ុយអេឡាចេញសេចក្ដីជូនដំណឹងឲ្យ ដឹងថារដ្ឋាភិបាលប្រទេសនេះក៏បានសំរេចលើការកាន់ទុក្ខថ្នាក់ជាតិក្នុងរយៈពេល៣ ថ្ងៃដើម្បីរំលឹកវិញ្ញាណក្ខ័ន្ទអគ្គមគ្គុទេសបដិវត្តន៍គុយបាលោក Fidel Castro ដែលទើប នឹងបានលាចាកលោកក្នុងអាយុ៩០ឆ្នាំ៕

More