VOV WorldVOV World
គុយបានិងអាមេរិកបង្កើតសេវាកម្មអាកាសចរណ៍ផ្ទាល់
17/02/2016 08:45
(VOVworld) - នៅរដ្ឋធានី La Habana ប្រទេសគុយបា នាថ្ងៃទី១៦ កុម្ភៈ រដ្ឋមន្រ្តីក្រសួងគមនាគមន៍គុយបា លោក Adel Yzquierdo និងសមភាគីអាមេរិកលោក Anthony R.Foxx បានចុះហត្ថលេខាលើអនុស្សរណៈ យោគយល់ស្ដីអំពីការបង្កើតជើងហោះហើរពាណិជ្ជកម្មត្រង់រវាងប្រទេសទាំងពីរឡើងវិញក្រោយរយៈពេល៥០ឆ្នាំត្រូវផ្អាក។
គុយបានិងអាមេរិកបង្កើតសេវាកម្មអាកាសចរណ៍ផ្ទាល់
យន្តហោះមួយរបស់ក្រុមហ៊ុនអាកាសរចរណ៍ Cubana de Aviación (រូបថត៖cubanet.org) (VOVworld) - នៅរដ្ឋធានី La Habana ប្រទេសគុយបា នាថ្ងៃទី១៦ កុម្ភៈ រដ្ឋមន្រ្តី ក្រសួងគមនាគមន៍គុយបាលោក Adel Yzquierdo និងសមភាគីអាមេរិកលោក Anthony R.Foxx បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្ដីអំពីការបង្កើត ជើងហោះហើរពាណិជ្ជកម្មត្រង់រវាងប្រទេសទាំងពីរឡើងវិញក្រោយរយៈពេល ៥០ឆ្នាំត្រូវផ្អាក។អនុស្សរណៈយោគយល់នេះអនុញ្ញាត្តិឲ្យបើកជើងហោះហើរអតិ បរមា២០ជើងក្នុងមួយថ្ងៃពីព្រលានយន្តហោះរបស់អាមេរិកទៅកាន់ព្រលានយន្ត ហោះអន្តរជាតិ La Habana ហើយអតិបរមា១០ជើងក្នុងមួយថ្ងៃទៅកាន់ព្រលាន យន្តហោះផ្សេងៗរបស់គុយបា។តាមគំរោង ជើងហោះហើរទាំងនេះនឹងត្រូវបាន  សំរេចនារដូវក្ដៅខាងមុខ ហើយជើងហោះហើរដំបូងនឹងត្រូវបានអនុវត្តន៍នារដូវ ស្លឹកឈើជ្រុះ៕