VOV WorldVOV World
គុយបានិងអង់គ្លេសបង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យជាច្រើន
30/04/2016 08:52
(VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅ គុយបា នាថ្ងៃទី២៩ មេសា រដ្ឋមន្រ្តីការបរទេសអង់គ្លេស លោក Philip Hammond បានជួបសន្ទនាជាមួយប្រធាន គុយបាលោក Raul Castro ដើម្បីពិភាគ្សាអំពីវិធានការ ជំរុញទំនាក់ទំនងទ្វេភាគីជាពិសេសគឺលើវិស័យពាណិជ្ជកម្មនិងទេសចរណ៍។
គុយបានិងអង់គ្លេសបង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យជាច្រើន
រដ្ឋមន្រ្តីការបរទេសអង់គ្លេសលោក Philip Hammond (ខាងស្ដាំ)និងប្រធាន គុយបា លោក Raul Castro​ (រូបថត៖Twitter) (VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅគុយបា នាថ្ងៃទី២៩ មេសា រដ្ឋមន្រ្តី ការបរទេសអង់គ្លេសលោក Philip Hammond បានជួបសន្ទនាជាមួយប្រធានគុយបា លោក Raul Castro ដើម្បីពិភាគ្សាអំពីវិធានការជំរុញទំនាក់ទំនងទ្វេភាគី ជាពិសេស គឺលើវិស័យពាណិជ្ជកម្មនិងទេសចរណ៍។ថ្លែងមតិបន្ទាប់ពីជំនួបនេះ លោក Hammond  បានឲ្យដឹងថា លោកបានពិភាគ្សាប្រកបដោយប្រសិទ្ធិភាពជា មួយប្រធាន Castro អំពីការខំប្រឹងប្រែងក្នុងការធ្វើទំនើបភាវូបនីយកម្មខឿនសេដ្ឋ កិច្ចគុយបា។មុននោះ  លោក Hammond បានជួបចរចារជាមួយសមភាគីប្រទេស ម្ចាស់ផ្ទះលោក Bruno Rodriguez ដើម្បីពិភាគ្សាអំពីបញ្ហាជាច្រើន ពិសេសគឺ ការកែប្រែគោលនយោបាយ សេដ្ឋកិច្ចសង្គមនៅគុយបានាពេលថ្មីៗនេះ។នាថ្ងៃ ដដែល រដ្ឋមន្ត្រីទាំងពីររូបនេះ បានធ្វើក្សិណសាក្សីពិធីចុះហត្ថលេខាលើកិច្ចព្រម ព្រៀងសហប្រតិបតិ្តការជា ច្រើនលើវិស័យថាមពល វប្បធម៌និងសេវាកម្មហិរញ្ញវត្ថុ៕