VOV WorldVOV World
គុយបាស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក
19/02/2016 08:46
(VOVworld) – ក្នុងសេចក្តីប្រកាសជាផ្លូវការ នាថ្ងៃទី ១៨ កុម្ភៈ លោកស្រី Josefina Vidal អគ្គនាយកទទួលបន្ទុក បណ្ដាបញ្ហាអំពីអាមេរិកចំណុះក្រសួងការបរទេសគុយ បាបានឲ្យដឹងថា៖ ប្រធានាធិបតីអាមេរិក លោក Barack Obama នឹងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅ ប្រទេសនេះចាប់ពីថ្ងៃទី ២១ ដល់ទី ២៣ មិនា ខាងមុខ។
គុយបាស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក
គុយបាស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក (Image: VNA) (VOVworld) – ក្នុងសេចក្តីប្រកាសជាផ្លូវការ នាថ្ងៃទី ១៨ កុម្ភៈ លោកស្រី  Josefina Vidal អគ្គនាយកទទួលបន្ទុកបណ្ដាបញ្ហាអំពីអាមេរិកចំណុះ ក្រសួងការបរទេសគុយបាបានឲ្យដឹងថា៖ ប្រធានាធិបតីអាមេរិក លោក Barack Obama នឹងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសនេះ ចាប់ពីថ្ងៃទី ២១ ដល់ទី ២៣ មិនា ខាងមុខ។ នៅសន្និសីទកាសែតជាផ្លូវ ការប្រកាសស្តីពីដំណើរទស្សនកិច្ចនេះ លោកស្រី​ Vidal បានអះអាងថា៖ រដ្ឋាភិបាលគុយបាជានិច្ចកាលស្វាគមន៍អ្នកប្រមុខប្រទេសអាមេរិក ព្រមទាំង ដំណើរទស្សនកិច្ចនេះគឺជាភ័ស្តុតាងមួយទៀតនូវសុឆ័ន្ទៈរបស់  La Habana  ក្នុងការស្តារប្រក្រតីភាពជាមួយវ៉ាស៊ី តោន។ លោកស្រី Vidal ក៏បានអះអាង ជាថ្មីម្តងទៀតនូវគោលជំហររបស់គុយបា ថា៖ ដើម្បីប្រក្រតីទំនាក់ទំនង ទាំងស្រុងជាមួយអាមេរិក វ៉ាស៊ីនតោនគប្បីលុប ចោលទាំងស្រុងបទហ៊ុំព័ទ្ធ សេដ្ឋកិច្ចហិរញ្ញវត្ថុពាណិជ្ជកម្មប្រឆាំង La Habana ក៏ដូចជា ប្រគល់កំពង់ផែរ Guantanamo ឲ្យគុយបាវិញផងដែរ៕