VOV WorldVOV World
Ha Nam រំលឹកខួបអនុស្សាវរីយ៍លើកទី៥៥ទិវាគ្រោះមហន្តរាយជាតិគីមីពុលពណ៌លឿងទុំ/Dioxin នៅវៀតណាម
02/08/2016 10:26
(VOV)_នាថ្ងៃទី១សីហា គណៈកម្មាធិការប្រជាជនខេត្ត Ha Nam បានរៀបចំ​ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទិ៥៥ទិវាគ្រោះមហន្តរាយជាតិគីមីពុលពណ៌​លឿង​​ទុំ/Dioxinនៅវៀតណាម និងលើកទិ១០ឆ្នាំបង្កើតសមាគមជនរងគ្រោះ​ដោយជាតិ​គីមី​ពុលពណ៌លឿងទុំ/Dioxin ខេត្ត Ha Nam
Ha Nam រំលឹកខួបអនុស្សាវរីយ៍លើកទី៥៥ទិវាគ្រោះមហន្តរាយជាតិគីមីពុលពណ៌លឿងទុំ/Dioxin នៅវៀតណាម
Ha Nam រំលឹកខួបអនុស្សាវរីយ៍លើកទី៥៥ទិវាគ្រោះមហន្តរាយជាតិគីមីពុលពណ៌លឿងទុំ/Dioxin នៅវៀតណាម (VOV)_នាថ្ងៃទី១សីហា គណៈកម្មាធិការប្រជាជនខេត្ត Ha Nam បានរៀបចំ​ពិធី រំលឹកខួបអនុស្សាវរីយ៍លើកទិ៥៥ទិវាគ្រោះមហន្តរាយជាតិគីមីពុលពណ៌​លឿង​​ទុំ/Dioxin នៅវៀតណាម និងលើកទិ១០ឆ្នាំបង្កើតសមាគមជនរងគ្រោះ​ដោយជាតិ​គីមី​ពុលពណ៌ លឿងទុំ/Dioxin ខេត្ត Ha Nam (ថ្ងៃទី២៤ ធ្នូឆ្នាំ២០០៦-ថ្ងៃទី២៤ធ្នូឆ្នាំ​២០១៦)​។ ​នៅទីនេះ  ឧត្តមសេនីយ៍ទោ Nguyen Van Rinh ប្រធាន​សមាគមជនរងគ្រោះ​ដោយជាតិគីមីពុល ពណ៌លឿងទុំ/Dioxinវៀតណាម បានស្នើអោយស្ថាប័នគ្រប់ជាន់ថ្នាក់នៅខេត្ត ត្រូវ បង្កើនការងារផ្សព្វផ្សាយអំពីគោលការណ៍គោលនយោបាយរបស់បក្ស​ រដ្ឋ និងរៀបចំ អនុវត្តល្អគោលនយោបាយចំពោះជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin។  ក្នុងឱកាសនេះដែរ គណៈកម្មាធិការប្រជាជនខេត្ត Ha Nam បាន​ប្រគល់​អំណោយចំ នួន១២០​កញ្ចប់ជូន​ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿង​ទុំ/Dioxin ​​ក្នុងខេត្ត។  ក៏ក្នុងពិធីនេះដែរ បណ្ដាសមូហភាព បុគ្គល សហគ្រាសបាន​គាំទ្រកសាងមូលនិធិជន រងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxinខេត្ត Ha Nam ដោយទឹកប្រាក់ចំនួន ៧០០លានដុង។ ខេត្ត Ha Nam មានជនរងគ្រោះ​ដោយ​ជាតិគីមី​ពុលពណ៌លឿង ទុំ/Dioxin ចំនួន២៩ពាន់នាក់៕