VOV WorldVOV World
ហានិភ័យនៃជម្លោះមជ្ឈិមបូព៌ាបាន​ផ្ទុះ​ឡើងម្តងទៀត
13/04/2026 10:03
[VOVWORLD] - ហានិភ័យនៃជម្លោះមជ្ឈិមបូព៌ាបាន​ផ្ទុះឡើង​ម្តងទៀតកំពុងតែ​កើនឡើង នៅពេល​ដែលភាគីជម្លោះបន្តបញ្ជូនសញ្ញាដ៏តឹងរ៉ឹង ត្រៀមខ្លួនជាស្រេចសម្រាប់ការប្រឈមមុខដាក់គ្នាដោយមិនសម្របសម្រួល។ អ៊ីរ៉ង់បានប្រកាសថា ខ្លួនមិនខ្លាចការគំរាមកំហែងរបស់សហរដ្ឋអាមេរិកនោះ​ទេ ខណៈដែលអ៊ីស្រាអែលកំពុងត្រៀមខ្លួនសម្រាប់សេណាវីយរ​នៃ​ជម្លោះផ្ទុះ​ឡើងវិញ។
ហានិភ័យនៃជម្លោះមជ្ឈិមបូព៌ាបាន​ផ្ទុះ​ឡើងម្តងទៀត
13.4-fm_sang-6-nguy_co.jpg បុរសម្នាក់ឈរនៅទីតាំងអគារមួយដែលត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារតាមផ្លូវ​អាកាសរបស់អ៊ីស្រាអែល ថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២៦។ រូបថត៖ AP/Hassan Ammar   ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Baqer Qalibaf នា​យប់​ថ្ងៃទី ១២​ខែមេសា បានបញ្ជាក់ថា ការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការហ៊ុំពទ្ធ័​ច្រកសមុទ្រ Hormuz គ្មានឥទ្ធិពលលើអ៊ីរ៉ង់ឡើយ​។ លោកបានព្រមានថា ប្រសិនបើសហរដ្ឋអាមេរិកធ្វើសកម្មភាពដោយសមហេតុផល អ៊ីរ៉ង់នឹងឆ្លើយតបដោយសមហេតុផល។ ផ្ទុយទៅវិញ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនជ្រើសរើសការ​ប្រយុទ្ធ ទីក្រុងតេអេរ៉ង់នឹងប្រយុទ្ធ​។ អ៊ីរ៉ង់ត្រៀមខ្លួនរួចជាស្រេចដើម្បីបង្រៀនសត្រូវរបស់ខ្លួននូវមេរៀនដ៏ធំមួយ ប្រសិនបើពួកគេបន្តការប្រឈមមុខដាក់គ្នា។​ ក្នុង​ពេល​នោះ អ៊ីស្រាអែលកំពុងរៀបចំយ៉ាងប្រញាប់ប្រញាល់សម្រាប់សេណាវីយរ​នៃការចាប់ផ្តើមសង្គ្រាមឡើងវិញ។ អ៊ីស្រាអែលត្រូវបានចាត់ទុកថា មិនពេញចិត្តនឹងបទឈប់បាញ់រយៈពេលពីរសប្តាហ៍រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នោះ​ទេ ទោះបីជាបានចេញសេចក្តី​ប្រកាសស្វាគមន៍កិច្ចព្រមព្រៀងនេះក៏ដោយ។ នៅថ្ងៃទី ១២ ខែមេសា មន្ត្រីការពារជាតិជាន់ខ្ពស់អ៊ីស្រាអែលម្នាក់បានឲ្យ​ដឹងថា ការចាប់​ផ្តើមសង្គ្រាមឡើងវិញនឹងនាំមកនូវផលប្រយោជន៍​សម្រាប់អ៊ីស្រាអែល ដែលអនុញ្ញាតឱ្យ​ប្រទេសនេះ ដាក់សម្ពាធយ៉ាង​ខ្លាំងទៅ​លើ​ប្រទេស​អ៊ីរ៉ង់ ទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោង៕
TAG
VOV/VOVWORLD/ហានិភ័យ/ជម្លោះ/មជ្ឈិមបូព៌ា/អ៊ីស្រាអែល​

More