ហាណូយយកចិត្តទុកដាក់បើកទូលាយឱកាសវិនិយោគសំរាប់ជនវៀតណាមនៅឯបរទេស
30/12/2015 10:43
(VOV)_នាព្រឹកថ្ងៃទី២៩ ធ្នូ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅជំនួបប្រាស្រ័យអង្គភាពអាជីវកម្ម អាជីវករជាជនវៀតណាមនៅឯបរទេស។
.jpg)
ហាណូយយកចិត្តទុកដាក់បើកទូលាយឱកាសវិនិយោគសំរាប់ជនវៀតណាមនៅឯបរទេស (VOV)_នាព្រឹកថ្ងៃទី២៩ ធ្នូ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅជំនួបប្រាស្រ័យ អង្គភាពអាជីវកម្ម អាជីវករជាជនវៀតណាមនៅឯបរទេស។ នៅទីនេះ អនុប្រធាន គណកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Le Hong Son បានជូនដំណឹងចំ ពោះបណ្ដាអាណិកជន អំពីសមិទ្ធិផលរបស់ទីក្រុង ទទួលបានក្នុងឆ្នាំ ២០១៥៖តាម នោះ ការប្រមូលផ្តុំថវិកាក្នុងតំបន់ទទួលបាន ១៤៦ ពាន់លានដុង ទទួលបាន ១០៣,៥% គំរោង ជីវងភាពរស់នៅរបស់ប្រជាជនត្រូវបានលើកស្ទួយជាបន្តបន្ទាប់ ទំនាក់ទំនងការទូតត្រូវបានបើកទូលាយ កិត្យានុភាពរបស់វៀតណាមនិងទីក្រុង ហាណូយលើឆាកអន្តរជាតិ ត្រូវបានលើកកំបស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ទុនវិនិ យោគសរុបក្នុងតំបន់ ក្នុងដំណាក់កាល ២០១១-២០១៥ ទទួលបាន ១ ៥០០ ពាន់លានដុង ដែលក្នុងនោះ ការវិនិយោគពីបរទេសដើរតួនាទីដ៏សែនសំខាន់។ ទទួលបានសមិទ្ធិផលទាំងនេះ មិនអាចមិននិយាយដល់ការរួមកម្លាំងកាយចិត្ត របស់ជនវៀតណាមនៅក្នុងនិងក្រៅប្រទេស។ បក្ស រដ្ឋ និយាយរួម និងទីក្រុង ហាណូយ និយាយដោយឡែក បានអះអាងថា៖ជនវៀតណាមនៅឯបរទេស ជាផ្នែកមួយមិនអាចកាត់ផ្តាច់ចេញពីសហគមន៍បណ្ដាជនជាតិវៀតណាមបានឡើយ៕
Related





