ឈុតសម្ដែងមួយក្នុងកម្មវិធី។ (រូបថត៖ TTXVN) |
“Hoi An Show” បាននិទានឡើងវិញនូវរឿងព្រេងអំពីវត្ត Cau តាមរយៈការ ប្រយុទ្ធគ្នាជាមួយបិសាចគង្គារ និងប្រវត្តិសាស្ត្រនៃរបរដាំមនចិញ្ចឹមដង្កូវនាង តម្បាញសូត្រ។ កម្មវិធីក៏បានដំណាលឡើងវិញនូវរឿងនិទានអំពីរបរធ្វើគ្រឿងភាជន៍ ក៏ដូចជាប្រភព ដើមនៃទីក្រុងបុរាណ Hoi An តាមរយៈការសម្ដែងរបាំ Cham និងការច្រៀង bai choi ជាដើម។ កម្មវិធី “Hoi An Show” ស្ថិតនៅក្នុងខ្សែសកម្មភាព ចាប់ផ្ដើមប្រតិ បត្តិការទេសចរណ៍ឡើងវិញនៃទីក្រុងបុរាណ Hoi An ក្រោយពី កូវីដ ១៩។ លោកស្រី Pham Thi Ha ភ្ញៀវទេសចរមកពីទីក្រុងហាណូយ បានសំណេះសំណាលថា៖ “នាពេលកន្លងមក ភ្ញៀវទេសចរបាន វិលត្រឡប់មក Hoi An យ៉ាងច្រើនកុះករ ដោយនាំមកនូវការរីកចម្រើនឡើងវិញសម្រាប់ទេសចរណ៍ Hoi An។ នាងខ្ញុំមាន អារម្មណ៍ថា ប្រជាជននៅទីនេះបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បី ទាក់ទាញភ្ញៀវទេសចរ។ ពួកគេមានការយកចិត្តទុកដាក់អស់ពីចិត្តទាំងក្នុងការហូបចុក និងសេវាកម្មក្នុងសណ្ឋាគារ។ ដូច្នេះ ខ្ញុំសប្បាយរីករាយណាស់”៕








