ហ៊ុងហ្គារីជូនដំណឹងបិទទ្វាព្រំដែនជាមួយក្រូអាស៊ី
17/10/2015 08:33
(VOVworld)-រដ្ឋមន្ត្រីការបរទេសហ៊ុងហ្គារី Peter Szijjarto

ហ៊ុងហ្គារីជូនដំណឹងបិទទ្វាព្រំដែនជាមួយក្រូអាស៊ី (VOVworld)-រដ្ឋមន្ត្រីការបរទេសហ៊ុងហ្គារី Peter Szijjarto បានជូនដំណឹងថា ប្រទេសនេះបានបិទទ្វាព្រំដែនជាមួយ ក្រូអាស៊ីពី កណ្តាលអាធ្រាត្រថ្ងៃទី១៦ តុលា។ លោករូបនេះបានសង្កត់ធ្ងន់ថា គណៈរដ្ឋមន្ត្រីសន្តិសុខហ៊ុងហ្គារីបាន សម្រេចថា ប្រទេសនេះត្រូវអនុវត្តកិច្ចសន្យា តាមសន្ធិសញ្ញាតំបន់ធ្វើដំណើរ សេរី Schengen នៅព្រំដែនរវាងហ៊ុងហ្គារីនិងក្រូអាស៊ី ចាប់ពីថ្ងៃទី១៧តុលា។ តាមនោះ ហ៊ុងហ្គារី បានបិទទ្វាព្រំដែនជាមួយក្រូអាស៊ី ដែលជាប្រទេសត្រូវ បានចាត់ទុកជាច្រកទ្វា ចូលសហភាពអឺរ៉ុប ចំពោះជនចំណាកស្រុករាប់ពាន់ នាក់ ដែលមានបំណងទៅ កាន់អឺរ៉ុបខាងជើង។ ដោយសារហ៊ុងហ្គារីបិទទ្វាព្រំ ដែនជាមួយក្រូអាស៊ី ដូច្នេះ ជន ចំណាកស្រុកត្រូវស្វែងរកផ្លូវទៅកាន់ Slovenia បើមិនចង់ជាប់ស្ទះនៅក្រូអាស៊ីនោះ៕
Related





