VOV WorldVOV World
ហូល្លង់អនុវត្តន៍ការវាយប្រហារតាមជើងអាកាសជាលើកដំបូងនៅស៊ីរី
17/02/2016 08:52
(VOVworld) - ក្រសួងការពារជាតិហូល្លង់នាថ្ងៃទី១៦ កុម្ភៈ បានឲ្យដឹងថា យន្តហោះចម្បាំង F-១៦ របស់ ប្រទេសនេះបានអនុវត្តន៍ការវាយប្រហារជាលើក ដំបូងទៅលើមូលដ្ឋាននានារបស់អង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសនៅស៊ីរី
ហូល្លង់អនុវត្តន៍ការវាយប្រហារតាមជើងអាកាសជាលើកដំបូងនៅស៊ីរី
មូលដ្ឋានមួយរបស់ IS ត្រូវបំផ្លាញដោយការវាយប្រហារតាមជើងអាកាស (រូបថត៖AFP/TTXVN) (VOVworld) - ក្រសួងការពារជាតិហូល្លង់នាថ្ងៃទី១៦ កុម្ភៈ បានឲ្យដឹងថា យន្តហោះ ចម្បាំង F-១៦ របស់ប្រទេសនេះបានអនុវត្តន៍ការវាយប្រហារជាលើកដំបូងទៅលើ មូលដ្ឋាននានារបស់អង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសនៅស៊ីរី គិតតាំងពីពេល ប្រទេសនេះបើកទូលាយបេសកកម្មក្នុងយុទ្ធនាការវាយប្រហារតាមជើងអាកាស ដឹកនាំដោយអាមេរិកមក។ក្រសួងការពារជាតិហូល្លង់បានឲ្យដឹងថែមទៀតថា ការ វាយប្រហារទាំងនេះគឺតម្រង់ទៅលើទីតាំងប្រយុទ្ធ សម្ភារៈយោធានិងមូលដ្ឋាន យុទ្ធសាស្រ្តរបស់អង្គការភេរវកម្ម IS។នាចុងឆ្នាំទៅមិញ ក្រោយពីកើតឡើងការ វាយប្រហារភេរវកម្មនៅទីក្រុងប៉ារីសរបស់បារាំង រដ្ឋាភិបាលហូល្លង់ទទួលបាន សំណើរពីអាមេរិកនិងសម្ព័ន្ធមិត្តបារាំងអំពីការបើកទូលាយយុទ្ធនាការប្រឆាំង IS៕