ហ៊ូឡង់រៀបចំពិធីរំលឹកវិញ្ញាណខ័ណ្ឌជនរងគ្រោះដែលត្រូវបានស្លាប់នៅការធ្លាក់យន្តហោះ MH17
24/07/2014 06:56
(VOVworld) – ពិធីរំលឹកវិញ្ញាណខ័ណ្ឌជនរងគ្រោះដែលត្រូវ បានស្លាប់នៅការធ្លាក់ យន្តហោះ MH17 របស់ក្រុមហ៊ុន Malaysia Airline នៅតំបន់ខាងកើតអ៊ុយក្រែន បានប្រព្រឹត្តទៅ ដ៏មហាឡារឹកនាម៉ោងទី ១៦ (តាមម៉ោងតំបន់) នាថ្ងៃទី ២៣ កក្កដា នៅហ៊ូឡង់។

ហ៊ូឡង់រៀបចំពិធីរំលឹកវិញ្ញាណខ័ណ្ឌជនរងគ្រោះដែលត្រូវបានស្លាប់នៅការធ្លាក់យន្តហោះ MH17 (Image: qdnd.vn) (VOVworld) – ពិធីរំលឹកវិញ្ញាណខ័ណ្ឌជនរងគ្រោះដែលត្រូវបានស្លាប់នៅការធ្លាក់ យន្តហោះ MH17 របស់ក្រុមហ៊ុន Malaysia Airline នៅតំបន់ខាងកើតអ៊ុយក្រែន បានប្រព្រឹត្តទៅដ៏មហាឡារឹកនាម៉ោងទី ១៦ (តាមម៉ោងតំបន់) នាថ្ងៃទី ២៣ កក្កដា នៅហ៊ូឡង់។ សាកសពរបស់ជនរងគ្រោះទាំងអស់ត្រូវបានបញ្ជូនទៅកាន់មូលដ្ឋាន យោធានៅទីក្រុង Hilversum របស់ហ៊ូឡង់ដើម្បីអនុវត្តការងារកំណត់អត្តសញ្ញាណ។ នាយករដ្ឋមន្ត្រីហ៊ូឡង់ លោក Mark Rutte បានអះអាងថា៖ បន្ទាប់ពីមានលទ្ធផល កំណត់អត្តសញ្ញាណ គ្រួសារនៃជនរងគ្រោះនិមួយៗនឹងត្រូវបានប្រកាស។ ទាក់ទិន ដល់ការស៊ើបអង្គេតការធ្លាក់យន្តហោះនេះ នាថ្ងៃទី ២៣ កក្កដា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងនាយករដ្ឋមន្ត្រីហ៊ូឡង់ លោក Mark Rutte បានមានការចរ ចារតាមទូរស័ព្ទសំដៅជំរុញការស៊ើបអង្គេតអន្តរជាតិអំពីមូលហេតុធ្លាក់យន្តហោះ MH17។ ក្នុងពេលនោះ ក្រុមប្រឹក្សាសន្តិសុខហ៊ូឡង់បានទទួលស្គាល់ថា៖ កំលាំង ទាមទាសហព័ន្ធភាវូបនីកម្មនៅតំបន់ខាងកើតអ៊ុយក្រែនបានប្រគល់ប្រអប់ខ្មៅ នៃយន្តហោះ MH17៕
Related
More





