VOV WorldVOV World
ហ្វីលីពីនមានផែនការដំឡើងប្រព័ន្ធឃ្លាំមើលបណ្ដាជើងហោះហើរស៊ីវិលនៅសមុទ្រខាងកើត
19/01/2016 07:00
(VOVworld) – ហ្វីលីពីនមានផែនការដំឡើងប្រព័ន្ធផ្កាយ រណបដែលមានតំលៃ ១ លានដុល្លាអាមេរិកដើម្បីឃ្លាំ មើលបណ្ដាជើងហោះហើរពាណិជ្ជកម្មលើសមុទ្រ ខាង កើត បន្ទាប់ពីចិនបានដំណើការសាកល្បងជើងហោះ ហើរខុសច្បាប់នៅកោះ ថ្ម Chu Thap ចំណុះប្រជុំកោះ Truong Sa។
ហ្វីលីពីនមានផែនការដំឡើងប្រព័ន្ធឃ្លាំមើលបណ្ដាជើងហោះហើរស៊ីវិលនៅសមុទ្រខាងកើត
ហ្វីលីពីនមានផែនការដំឡើងប្រព័ន្ធឃ្លាំមើលបណ្ដាជើងហោះហើរស៊ីវិលនៅសមុទ្រខាងកើត (Image: VNA) (VOVworld) – ហ្វីលីពីនមានផែនការដំឡើងប្រព័ន្ធផ្កាយរណបដែលមានតំលៃ ១ លានដុល្លាអាមេរិកដើម្បីឃ្លាំមើលបណ្ដាជើងហោះហើរពាណិជ្ជកម្មលើសមុទ្រ  ខាងកើត បន្ទាប់ពីចិនបានដំណើការសាកល្បងជើងហោះហើរខុសច្បាប់នៅកោះ  ថ្ម Chu Thap ចំណុះប្រជុំកោះ Truong Sa។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារ ព័ត៌មាន នាថ្ងៃទី ១៨ មករា អគ្គនាយករងនាយកដ្ឋានអាកាសចរណ៍ស៊ីវិល​ហ្វីលីពីន លោក Rodante Joya បានឲ្យដឹងថា៖ ប្រព័ន្ធឃ្លាំមើលនេះនឹងតាមដាន ជើងហោះហើរ ពាណិជ្ជកម្មចំនួន ២០០ ឆ្លងកាត់តំបន់នេះជារៀលរាល់ថ្ងៃ។ មុននេះ នាថ្ងៃទី ១៣  មករា អ្នកនាំពាក្យក្រសួងការបរទេសហ្វីលីពីន លោក Charles Jose បានឲ្យដឹង ថា៖ ម៉ានីលទើបនឹងប្រគល់សារលិខិតប្រឆាំងរាល់ ជើងហោះហើរសាកល្បង របស់ចិននៅព្រលានយន្តហោះដែលចិនកសាងខុស ច្បាប់នៅកោះថ្ម Chu Thap ចំណុះប្រជុំកោះ Truong Sa លើសមុទ្រខាងកើត៕​