VOV WorldVOV World
IMF មិនទាន់ចូលរួមកញ្ចប់ជួយឧបត្ថម្ភថ្មីសំរាប់ក្រិក
31/07/2015 09:54
Vovworld-មូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) នៅចំពោះមុខ នឹងមិនចូលរួម​កម្មវិធី​ជួយឧបត្ថម្ភទី៣សំរាប់ក្រិក
IMF មិនទាន់ចូលរួមកញ្ចប់ជួយឧបត្ថម្ភថ្មីសំរាប់ក្រិក
IMF មិនទាន់ចូលរួមកញ្ចប់ជួយឧបត្ថម្ភថ្មីសំរាប់ក្រិក (RT)         Vovworld-មូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) នៅចំពោះមុខនឹងមិនចូលរួម​កម្មវិធី ​ជួយឧបត្ថម្ភទី៣សំរាប់ក្រិក ដល់ពេលណា Athens មិនទាន់យល់ព្រម​អនុវត្ត​យ៉ាង ពេញលេញផែនការកំណែទម្រង់ដោយម្ចាស់បំណុលអន្តរជាតិ​សំណូមពរ​និងដៃគូ ទ្វីបអឺរ៉ុបមិនទាន់យល់ព្រមកាត់បន្ថយបំណុលសំរាប់ក្រិក។ សេចក្តិប្រកាសនេះត្រូវ បានមន្ត្រី IMF ម្នាក់នាំចេញនាថ្ងៃទី៣០កក្កដាក្នុង​កាលៈទេសៈដំណាងម្ចាស់បំណុល របស់ក្រិករួមមាន IMF គណៈកម្មាធិការអឺរ៉ុប (EC) ធនាគារកណ្ដាលអឺរ៉ុប (ECB) ជា ដើមបានចាប់ផ្ដើមការចរចារនៅក្រុង Athens ស្ដីពីកញ្ចប់ជួយឧបត្ថម្ភថ្មីមានតំលៃ៩៤ ពាន់លានអាមេរិកសំរាប់ក្រិក។ ទីភ្នាក់ងារព័ត៌មាន AFP បានដកស្រង់ពាក្យមន្ត្រី ពោលខាងលើថា ដើម្បីធានា​លក្ខណៈនៃកញ្ចប់ជួយឧបត្ថម្ភថ្មីបានឆ្លើយតបនោះ ត្រូវ មានការសំរេចចិត្តដ៏​លំបាក​ពីភាគីទាំងពីរ នោះគឺក្រិកត្រូវសំរេចចិត្តកែទម្រង់និងដៃគូ នានាក្នុង​សហភាព​អឺរ៉ុប​ត្រូវកាត់បន្ថយបំណុលសំរាប់ប្រទេសនេះ៕

More