VOV WorldVOV World
ឥណ្ឌូនេស៊ីនិងជប៉ុនគាំទ្រការដោះស្រាយបញ្ហាសមុទ្រខាងកើតដោយ សន្តិវិធី។
15/07/2012 08:35
នៅខាងក្រៅនៃសន្និសីទរដ្ឋមន្រ្តីការបរទេសអាស៊ានដែល ទើបនឹងបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញកម្ពុជា រដ្ឋមន្រ្តី ការបរទេសឥណ្ឌូនេស៊ី Marty Natalegawa បានមានការជួប ចរចារជាមួយសមភាគីជប៉ុន​ Gemba Koichiro។
ឥណ្ឌូនេស៊ីនិងជប៉ុនគាំទ្រការដោះស្រាយបញ្ហាសមុទ្រខាងកើតដោយ សន្តិវិធី។
​​​​​​​​​​​​​​​​​​​​​                     រដ្ឋមន្រ្តីការបរទេសជប៉ុន​  Gemba Koichiro  (Image: Internet) VOV-សេចក្តីប្រកាសសារព័ត៏មានរបស់ក្រសួងការបរទេសឥណ្ឌូនេស៊ី បានអោយដឹងថានៅខាងក្រៅនៃសន្និសីទរដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលទើបនឹងបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញកម្ពុជា រដ្ឋមន្រ្តីការបរ ទេសឥណ្ឌូនេស៊ី Marty Natalegawa បានមានការជួបចរចារជាមួយ សមភាគីជប៉ុន​  Gemba Koichiro ។ភាគីទាំង២បានឯកភាពថា បង្កើន កិចសហប្រតិបត្តិការរវាងប្រទេរសទាំង២​ក្នុងបញ្ហាទ្វេភាគីនិងពហុភាគី ។រដ្ឋមន្រ្តីទាំង២រូបគូសបញ្ជាក់ទៀតថាឥណ្ឌូនេស៊ីនិងជប៉ុនមានទរស្សនះ រួមអំពីការដោះស្រាយបញ្ហាជំលោះនៅលើសមុទ្រខាងកើតគឺត្រូវដោះ ស្រាយតាមរយះការចរចារសន្តិភាព ផ្អែកទៅលើច្បាប់អន្តរជាតិ ក្នុង នោះ​មានអនុសញ្ញាអង្គការសហប្រជាជាតិអំពីច្បាប់សមុទ្រឆ្នាំ​១៩៨២៕

More