ឥណ្ឌូនេស៊ីបើកយុទ្ធនាការធំបំផុតសំដៅពន្លត់ភ្លើងឆេះព្រៃ
17/10/2015 08:29
(VOVworld)-នាថ្ងៃទី១៦តុលា រដ្ឋាភិបាលឥណ្ឌូនេស៊ី បានបើកយុទ្ធនាការធំបំផុត តាំងពីមុនមក សំដៅពន្លត់ ភ្លើងឆេះព្រៃនៅប្រទេសនេះ

ឆេះព្រៃនៅឥណ្ឌូនេស៊ី (VOVworld)-នាថ្ងៃទី១៦តុលា រដ្ឋាភិបាលឥណ្ឌូនេស៊ីបានបើកយុទ្ធនាការធំបំផុត តាំងពីមុនមក សំដៅពន្លត់ភ្លើងឆេះព្រៃនៅប្រទេសនេះ ដែលកំពុងរីករាលដាល ផ្សែងអ័ព្ទទៅកាន់ប្រទេសជិតខាងក្នុងតំបន់អាស៊ីអាគ្នេយ៍។ ទាហាននិងប៉ូលីស ជាង២ពាន់នាក់ រួមជាមួយយន្តហោះច្រើនគ្រឿងត្រូវបានដាក់ពង្រាយទៅកាន់ ទីតាំងព្រៃឆេះនៅកោះ Sumatra និង Borneo។ នេះជាយុទ្ធនាការសង្គ្រោះបន្ទាន់ ធំបំផុតរបស់ឥណ្ឌូនេស៊ី សំដៅរាំងស្កាត់ផ្សែងអ័ព្ទអួរ។ ក្នុងចំណោមយន្តហោះ ជួយ ពន្លត់ភ្លើងពោលខាងលើ មានយន្តហោះមកពីសឹង្ហបុរី ម៉ាឡេស៊ីនិង អូស្ត្រាលី៕
Related





