VOV WorldVOV World
ឥណ្ឌូនេស៊ីរកឃើញសំបក់យន្តហោះដឹកអ្នកដំណើរ៥៤នាក់នៅខេត្ត PaPua
17/08/2015 07:50
(VOV)_មជ្ឈដ្ឋានមន្ត្រីក្រសួងគមនាគមន៍ ឥណ្ឌូនេស៊ី បានជូនដំណឹងនាថ្ងៃទី១៦សីហាថា៖ ប្រជាជននៅភាគខាងកើតខេត្ត PaPua បានរកឃើញ សំបក់​យន្តហោះ នៃក្រុមហ៊ុនអាកាសចរណ៍ Trigana Air Service
ឥណ្ឌូនេស៊ីរកឃើញសំបក់យន្តហោះដឹកអ្នកដំណើរ៥៤នាក់នៅខេត្ត PaPua
ឥណ្ឌូនេស៊ីរកឃើញសំបក់យន្តហោះដឹកអ្នកដំណើរ៥៤នាក់នៅខេត្ត PaPua   (VOV)_មជ្ឈដ្ឋានមន្ត្រីក្រសួងគមនាគមន៍ ឥណ្ឌូនេស៊ី បានជូនដំណឹងនាថ្ងៃទី ១៦សីហាថា៖ ប្រជាជននៅភាគខាងកើតខេត្ត PaPua បានរកឃើញ សំបក់​យន្តហោះ  នៃក្រុមហ៊ុនអាកាសចរណ៍ Trigana Air Service ដែលត្រូវធ្លាក់នៅ​ក្នុងតំបន់ព្រៃភ្នំ របស់ខេត្តនេះ។ បន្ទាប់ពីពេលទទួលបានព័ត៍មានមក បណ្ដាក្រុមស្វែងរក ជួយ សង្គ្រោះរបស់ឥណ្ឌូនេស៊ី កំពុងខំប្រឹងប្រែងមកដល់ទីនេះ ។ តាមស្ថាប័នស្វែងរក ជួយសង្គ្រោះ ថា៖ យន្តហោះ ATR 42-300 បានដឹកអ្នកដំណើរចំនួន​៤៩នាក់ ​និង អ្នកបើកបរចំនួន៥នាក់ ​ បានបាត់ទាក់ទងគ្នា នាម៉ោង ១៥ នាថ្ងៃទី​១៦ សីហា តាម ម៉ោងតំបន់ ក្រោយ​ពី​បាន​ហោះ​ហើរ​ចេញ​ពី​ទីរួមខេត្ត Jayapura ខេត្ត Papua ទៅកាន់ ទីក្រុង Oksibil ៕