VOV WorldVOV World
ឥណ្ឌូណេស៊ី៖ រកឃើញសាកសពនៃជនរងគ្រោះចំនួន ៥៤ នាក់ក្នុងការធ្លាក់ យន្តហោះ
18/08/2015 11:23
(VOVworld) – ក្រសួងគមនាគមន៍និងដឹកជញ្ជូនឥណ្ឌូណេស៊ី បានឲ្យដឹងថា៖ កំលាំងស្វែងរកនិងជួយសង្គ្រោះប្រទេសនេះ បានរកឃើញសាកសពនៃអ្នកដំណើរទាំងអស់ ៥៤ នាក់នៅ យន្តហោះ Trigana Air ដែលបានបុកទៅភ្នំនាថ្ងៃទី ១៦ សីហា កន្លងមក។
ឥណ្ឌូណេស៊ី៖ រកឃើញសាកសពនៃជនរងគ្រោះចំនួន ៥៤ នាក់ក្នុងការធ្លាក់ យន្តហោះ
ឥណ្ឌូណេស៊ី៖ រកឃើញសាកសពនៃជនរងគ្រោះចំនួន ៥៤ នាក់ក្នុងការធ្លាក់ យន្តហោះ  (Image: VNA) (VOVworld) – ក្រសួងគមនាគមន៍និងដឹកជញ្ជូនឥណ្ឌូណេស៊ីបានឲ្យដឹងថា៖  កំលាំងស្វែងរកនិងជួយសង្គ្រោះប្រទេសនេះបានរកឃើញសាកសពនៃ អ្នកដំណើរទាំងអស់ ៥៤ នាក់នៅយន្តហោះ Trigana Air ដែលបានបុកទៅ ភ្នំនាថ្ងៃទី ១៦ សីហាកន្លងមក។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មាននាថ្ងៃទី  ១៨ សីហា អ្នកនាំពក្យក្រសួងគមនាគមន៍និងដឹកជញ្ជូនឥណ្ឌូណេស៊ី លោក  J.A.Barata បានអះអាងថា៖ គ្មាននរណារស់ក្នុងគ្រោះថ្នាក់នេះ ហើយកំលាំង ជួយសង្គ្រោះ​បានរកឃើញប្រអប់ខ្មៅនៃយន្តហោះ Trigana Air។ នាបច្ចុប្បន្ន សាកសពទាំង ឡាយត្រូវបានបញ្ជូននៅទីក្រុង Jayapura ដើម្បីកំណត់ អត្តសញ្ញាណមុនពេល ប្រគល់ឲ្យបណ្ដាគ្រួសារបស់ជនរងគ្រោះ។ រដ្ឋមន្ត្រី ក្រសួងគមនាគមន៍និងដឹកជញ្ជូនឥណ្ឌូណេស៊ី លោក  Ignatius Jonan​ បាន អះអាងថា៖ គណៈកម្មាធិការសុវត្ថភាពគមនាគមន៍ជាតិឥណ្ឌូណេស៊ីនឹង ខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដើម្បីរកឃើញមូលហេតុនៃឧបទ្ទវហេតុ នេះយ៉ាងឆាប់រហ័ស៕​