VOV WorldVOV World
ជាលើកដំបូងអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមចូលរួមគណៈកម្មាធិការបក្សនគរបាលមជ្ឈឹម
21/09/2016 09:55
(VOVworld)-នាព្រឹកថ្ងៃទី២១កញ្ញានៅទីក្រុងហាណូយបានប្រព្រឹត្តទៅពិធីប្រកាស សេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយ
ជាលើកដំបូងអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមចូលរួមគណៈកម្មាធិការបក្សនគរបាលមជ្ឈឹម
ពិធីប្រកាសសេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយដោយជ្រើសតាំងគណៈកម្មាធិការ បក្សនគរបាលមជ្ឈឹមអាណត្តិ២០១៦-២០២០ (VOVworld)-នាព្រឹកថ្ងៃទី២១កញ្ញានៅទីក្រុងហាណូយបានប្រព្រឹត្តទៅពិធីប្រកាស  សេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយដោយជ្រើសតាំងគណៈកម្មាធិការ បក្សនគរបាលមជ្ឈឹមអាណត្តិ២០១៦-២០២០។​អញ្ជើញចូលរួមក្នុងពិធីមានវត្តមានអគ្គ លេខាបក្សលោក Nguyen Phu Trong ប្រធានរដ្ឋលោក Tran Dai Quang នាយករដ្ឋ មន្ត្រី លោក Nguyen Xuan Phuc អចិន្ត្រៃយ៍គណៈលេខាលោក Dinh The Huynh រដ្ឋ មន្ត្រីក្រ សួងនគរបាលលោក To Lam និងប្រធានគណៈចាត់តាំងមជ្ឈឹមលោក Pham Minh Chinh ។​ សេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយបានជ្រើសតាំងគណៈ កម្មាធិការបក្សនគរបាលមជ្ឈឹមអាណត្តិ២០១៦-២០២០រួមមាន១៦រូប គណៈអចិន្ត្រៃយ៍  រួមមាន៧រូប ដែលក្នុងនោះមានថ្នាក់ដឹកនាំបក្សនិងរដ្ឋ គឺអគ្គលេខាបក្ស ប្រធានរដ្ឋ និង នាយករដ្ឋមន្ត្រី។ រដ្ឋមន្ត្រីនគរបាលវៀតណាម លោក To Lam កាន់ដំណែងជាលេខា គណៈកម្មាធិការបក្សនគរបាលមជ្ឈឹម។​ថ្លែងមតិក្នុងពិធី លោក Nguyen Phu Trong បានលើកច្បាស់ថា៖         “ត្រូវកំណត់ការកសាងបក្សជាការងារស្នូល ការអប់រំសតិអារម្មណ៍នយោបាយ  អប់រំប្រពៃណី លើកកំពស់ការទទួលខុសត្រូវ សណ្តាប់ធ្នាប់ជាភារកិច្ចសំខាន់ចម្បង។​ ហើយការងាររៀបចំកម្មាភិបាលជាការងារសម្រេច។ តាមនោះគប្បីបន្តកសាងកង  កម្លាំងនគរបាលប្រជាជនបដិវត្តជាផ្លូវការ និងទំនើបពីជំហានៗ”៕