ជៀសវាងសកម្មភាពដោយឯកតោភាគីដែលធ្វើស្ថានភាពនៅតំបន់នៅខាងក្រៅឈូងសមុទ្រ Bac Bo ស្មុគស្មាញថែមទៀត
31/03/2016 10:56
(VOVworld) – នៅសន្និសីទកាសែតនារៀលថ្ងៃទី ៣១ មិនា នៅទីក្រុងហាណូយឆ្លើយសំណួររបស់មជ្ឈដ្ឋាន សារព័ត៌មានទាក់ទិនដល់ការដែលស្ថានីយ៍ខួងប្រេង HD 943 របស់ចិនដែលកំពុងមានវត្តមាននៅតំបន់ត្រួត ស៊ីគ្នាដែលមិនទាន់កំណត់បានរវាងវៀតណាមនិងចិន

ជៀសវាងសកម្មភាពដោយឯកតោភាគីដែលធ្វើស្ថានភាពនៅតំបន់នៅខាងក្រៅឈូងសមុទ្រ Bac Bo ស្មុគស្មាញថែមទៀត (Image: VOV) (VOVworld) – នៅសន្និសីទកាសែតនារៀលថ្ងៃទី ៣១ មិនា នៅទីក្រុងហាណូយ ឆ្លើយសំណួររបស់មជ្ឈដ្ឋានសារព័ត៌មានទាក់ទិនដល់ការដែលស្ថានីយ៍ខួងប្រេង HD 943 របស់ចិនដែលកំពុងមានវត្តមាននៅតំបន់ត្រួតស៊ីគ្នាដែលមិនទាន់កំណត់ បានរវាងវៀតណាមនិងចិន អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានសម្តែងការព្រួយបារម្ភរបស់វៀតណាម៖ «តាមសេចក្តីប្រកាសរបស់ចិនថា៖ តំបន់ដែលស្ថានីយ៍ខួងប្រេង HD 943 របស់ចិនកំពុងធ្វើសកម្មភាពចំណុះតំបន់សមុទ្រនៅខាងក្រៅឈូងសមុទ្រ Bac Bo គឺជាតំបន់ដែលវៀតណាមនិងចិនកំពុងធ្វើការចរចារដើម្បីកំណត់ បាន។ ដោយហេតុនេះ ភាគីទាក់ទិននានាត្រូវជៀសវាងរាក់សកម្មភាពដោយ ឯកតោភា គីដែលអាចធ្វើឲ្យស្ថានភាពស្មុគស្មាញថែមទៀត មិននាំមកនូវ ផលប្រយោជន៍សំរាប់ការចរចារកំណត់នៅដែនសមុទ្រនេះបានឡើយ។ វៀតណាមធានាសិទ្ធិនិងផលប្រយោជន៍ខាងគតិយុត្តិរបស់ខ្លួនចំពោះតំបន់ នេះសមស្របនឹងច្បាប់អន្តរជាតិ ក្នុងនោះ មានអនុសញ្ញា អ.ស.ប. ស្តីពីច្បាប់ សមុទ្រឆ្នាំ ១៩៨២ និងការពិតជាក់ស្តែង៕»
Related






