ជំនះពុះពាលើការស្ថិតស្ថេរដើម្បីទេសចរណ៍វៀតណាមអភិវឌ្ឍន៍។
29/08/2012 10:53
VOV-រាល់សមិទ្ធិដែលទទួលបានក៏ដូចជាបញ្ហានៅ ស្ថិតស្ថេរក្នុងការងារអភិវឌ្ឍន៍ទេសចរណ៍ពីឆ្នាំ២០១០ មកត្រូវបានលើកឡើងក្នុងកិច្ចប្រជុំ Onlines ទូទាំង ប្រទេសអំពីទេសចរណ៍ដោយក្រសួងវប្បធម៍កីឡានិង ទេសចរណ៍រៀបចំឡើងនាព្រឹកថ្ងៃទី២៩សីហា។

កិច្ចប្រជុំ Onlines ទូទាំងប្រទេសអំពីទេសចរណ៍ដោយក្រសួងវប្បធម៍កីឡានិងទេសចរណ៍រៀបចំឡើង VOV-រាល់សមិទ្ធិដែលទទួលបានក៏ដូចជាបញ្ហានៅស្ថិតស្ថេរក្នុងការងារ អភិវឌ្ឍន៍ទេសចរណ៍ពីឆ្នាំ២០១០មកត្រូវបានលើកឡើងក្នុងកិច្ចប្រជុំ Onlines ទូទាំងប្រទេសអំពីទេសចរណ៍ដោយក្រសួងវប្បធម៍កីឡានិងទេសចរណ៍រៀបចំឡើងនាព្រឹកថ្ងៃទី២៩សីហា។ តាមការវាយតំលៃរួម ទេសចរណ៍វៀតណាមក្នុង ប៉ុន្មានឆ្នាំកន្លងទៅបានមានការបោះជំហានយ៉ាងខ្លាំងលើគ្រប់វិស័យ។ ព្រឹត្តិការណ៍ទេសចរណ៍ធំៗសំខាន់ជាច្រើននៃប្រទេសជាតិនិងដំបន់ត្រូវបានធ្វើ ឡើងនៅវៀតណាម។ ក្នុងរយៈពេល២ឆ្នាំកន្លងមក បរិមាណភ្ញៀវបរទេសមក វៀតណាមបានកើនខ្ពស់ជាបន្តបន្ទាប់ ទន្ទឹមនឹងនោះទេសចរណ៍ក្នុងប្រទេសក៏ មានកំណើនខ្ពស់ពិសេសគឺការអភិវឌ្ឍន៍ទេសចរណ៍សំរាកលំហែកាយសមុទ្រ។ តាមបណ្ដាអ្នកជំនាញការថា ទោះបីមានកំណើនខ្ពស់អំពីបរិមាណប៉ុន្តែការ អភិវឌ្ឍន៍នេះមិនទាន់ស័ក្កសមនឹងសក្ដានុភាពឧត្តមភាពទ្រង់ទ្រាយលក្ខណៈ ផលិតផលទេសចរណ៍របស់វៀតណាមនាបច្ចុប្បន្នឡើយ។ដើម្បីទេសចរណ៍ វៀតណាមអភិវឌ្ឍន៍យ៉ាងជំនាញនិងចីរភាព វិធានការមួយចំនួនត្រូវបាន លើកឡើងសំដៅបង្កើតការលោតផ្លោះក្នុងឆ្នាំ២០១២និងបណ្ដាឆ្នាំជាបន្តគឺ កែលំអរបរិយាកាសទេសចរណ៍លើកកំពស់គុណភាពរបស់ជួរមគ្គទេស ទេសចរណ៍និងសេវ៉ាកម្មមួយចំនួនទៀតផង៕
Related





