VOV WorldVOV World
ជំនួបចរចាររវាងរដ្ឋមន្រ្តីការបរទេសអាមេរិកនិងចិន
27/01/2016 10:25
(VOVworld) - នាថ្ងៃទី២៧ មករា រដ្ឋមន្រ្តីការបរទេស ចិនលោក Wang Yi និងសមភាគីអាមេរិកលោក John Kerry បានជួបចរចារនៅរដ្ឋធានីប៉េកាំងរបស់ចិន។
ជំនួបចរចាររវាងរដ្ឋមន្រ្តីការបរទេសអាមេរិកនិងចិន
រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi និងសមភាគីអាមេរិកលោក John Kerry (រូបថត៖Xinhua) (VOVworld) - នាថ្ងៃទី២៧ មករា រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi និងសម ភាគីអាមេរិកលោក John Kerry បានជួបចរចារនៅរដ្ឋធានីប៉េកាំងរបស់ចិន។ថ្លែង មតិនៅទីនេះ លោក Wang Yi បានឲ្យដឹងថា ចិនត្រៀមខ្លួនជាស្រេចផ្លាស់ប្ដូរទស្សនៈ យ៉ាងទូលំទូលាយជាមួយអាមេរិកអំពីបញ្ហាទាំងអស់ដែលភាគីទាំងពីរ យកចិត្តទុក ដាក់ដូចគ្នាសំដៅបង្កើនការយល់ដឹងគ្នាទៅវិញទៅមក។លោក Wang Yi សង្ឃឹមថា ដំណើរទស្សនកិច្ចរបស់លោក John Kerry នឹងជួយពង្រឹងថែម ទៀតនូវការជឿទុក ចិត្តយុទ្ធសាស្ត្រ ក៏ដូចជាលុបចោលការជាប់មន្ទិលសង្ស័យនានារវាងប្រទេសទាំង ពីរ។ រីឯខ្លួនវិញ លោក John Kerry ចាត់ទុកថា អាមេរិកនិងចិនមានសមត្ថភាពជំរុញកិច្ច សហប្រតិបតិ្តការឡើងកំពស់ថ្មីដោយឈរលើមូលដ្ឋានគោរពគ្នាទៅវិញទៅមក ក្នុងបញ្ហាមួយចំនួនដូចជាបញ្ហានុយក្លែអ៊ែររបស់អ៊ីរ៉ង់ បំរ៉ែបំរួលអាកាសធាតុ និង សង្គ្រាមនៅអាហ្គានីស្ថាន។ភាគីទាំងពីរក៏មានបញ្ហាសំខាន់ខ្លះទៀតដែលត្រូវការ យកចិត្តទុកដាក់ដូចជាកម្មវិធីនុយក្លេអ៊ែរបស់ស.ប.បកូរ៉េនិងបញ្ហាសមុទ្រខាង កើត។អាមេរិកបានអំពាវនាវឲ្យចិនអត់ធ្មត់ចំពោះសកម្មភាពនុយក្លែអ៊ែររបស់រដ្ឋ អំណាចព្យុង យ៉ាង ព្រមទាំងបន្ធូស្រាលភាពតានតឹងទាក់ទិនដល់តំបន់ជំលោះ នានានៅសមុទ្រខាងកើត៕

More