VOV WorldVOV World
ជំនួបមុខក្នុងឱកាសទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅអ៊ូស្ត្រាលី
20/01/2014 11:56
(VOVworld) – នាយប់ថ្ងៃទី ១៩ មករា ស្ថានទូតវៀតណាម ប្រចាំនៅអ៊ូស្ត្រាលី បានរៀបចំជំនួបមុខក្នុងឱកាសទទួល បុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ មមីឆស័ក ២០១៤
ជំនួបមុខក្នុងឱកាសទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅអ៊ូស្ត្រាលី
ស្ថានទូតវៀតណាមប្រចាំនៅអ៊ូស្ត្រាលី បានរៀបចំជំនួបមុខក្នុងឱកាសទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ មមីឆស័ក ២០១៤ (Image: Vietnam+) (VOVworld) – នាយប់ថ្ងៃទី ១៩ មករា ស្ថានទូតវៀតណាមប្រចាំនៅអ៊ូស្ត្រាលី បានរៀបចំជំនួបមុខក្នុងឱកាសទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ មមីឆស័ក ២០១៤ ដោយមានការចូលរួមរបស់មិត្តភក្តអន្តរជាតិ កម្មាភិបាលនៃបណ្ដាស្ថាប័ន តំណាងរបស់វៀតណាមរួមជាមួយជនវៀតណាមនៅអ៊ូស្ត្រាលីជាច្រើនកុះករ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ូស្ត្រាលី លោក​ Hoang Vinh Thanh បានបូក សរុបសមិទ្ធិលើគ្រប់វិស័យដែលវៀតណាមទទួលបានក្នុងឆ្នាំ ២០១៣ ហើយ​ប្រកាសគោលដៅស្នូលរបស់រដ្ឋាភិបាលត្រូវបានដាក់ចេញក្នុងឆ្នាំ ២០១៤។ ឯក អគ្គរដ្ឋទូត Hoang Vinh Thanh បានសង្កត់ធ្ងន់ថា៖ ជនវៀតណាមនៅអ៊ូស្ត្រាលី បន្ត រួមដៃកសាងមាតុប្រទេសវៀតណាមអភិវឌ្ឍន៍ខ្លាំងក្លានិងសម្បូរុងរឿងពីមួយថ្ងៃទៅ មួយថ្ងៃ។ ភ្ញៀវគ្រប់រូបបានវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងល្អប្រសើរវាង វៀតណាមនិងអ៊ូស្ត្រាលីលើគ្រប់វិស័យ៕

More