ជំនួបប្រាស្រ័យកម្មាភិបាលនិងមន្ត្រីសង្ឃជនជាតិខ្មែរ
09/01/2013 10:31
(VOV)_នាព្រឹកថ្ងៃទី ៩ មករា នៅទីក្រុង Can Tho (ភាគ ខាងត្បូងវៀតណាម) គណះកម្មាធិការទទួលបន្ទុកណាម បូខាងលិច បានរៀបចំជំនួបប្រាស្រ័យ ជាមួយកម្មាភិបាល អ្នកមុខអ្នកការជនជាតិខ្មែរ ចំនួនជាង ៤០០នាក់ នៅក្នុង តំបន់វាលទំនាប Cuu Long និងទីក្រុង ហូជីមិញ ដើម្បីវាយតំលៃ អំពីការងារជនជាតិ សាសនា ឆ្នាំ ២០១២ និងទឹកដៅ ភារកិច្ច ការងារឆ្នាំ ២០១៣។

(VOV)_នាព្រឹកថ្ងៃទី ៩ មករា នៅទីក្រុង Can Tho (ភាគខាងត្បូងវៀតណាម) គណះកម្មាធិការទទួលបន្ទុកណាមបូខាងលិច បានរៀបចំពិធីជួបមុខ ជាមួយកម្មា ភិបាល មន្ត្រីសង្ឃជនជាតិខ្មែរ ចំនួនជាង ៤០០នាក់ នៅក្នុងតំបន់វាលទំនាប ទន្លេ Cuu Long និងទីក្រុង ហូជីមិញ ដើម្បីវាយតំលៃ អំពីការងារជនជាតិ សាសនា ឆ្នាំ ២០១២ និងទិកដៅ ភារកិច្ច ការងារឆ្នាំ ២០១៣។ ក្នុងឆ្នាំ ២០១២កន្លងទៅ ស្ថាន ភាពសេដ្ឋកិច្ច សង្គមក្នុងតំបន់ណាមបូខាងលិចនិយាយរួម និងតំបន់ជនជាតិ ខ្មែរ គឺស្ថិរភាពនិងអភិវឌ្ឍន៍។ល្បឿនអភិវឌ្ឍន៍ក្នុងតំបន់ ទទួលបានជាង ១០% ចំណួលជាមធ្យមតាមមនុស្សម្នាក់ទទួលបានជាង ៣២លានដុង។ អត្រា គ្រួសារ ក្រីក្រជាជនជាតិខ្មែរ ត្រូវ កាត់បន្ថយបាន ៣ % ក្នុង១ឆ្នាំ…ជាដើម។ វាយតំលៃអំពី ការអភិវឌ្ឍន៍ របស់ជនរួមជាតិជាជនជាតិខ្មែរ នៅក្នុងតំបន់នានា លោក Thach Minh Man អតីតប្រធានគណះកម្មាធិការរណសិរ្យ មាតុភូមិវៀតណាម ខេត្ត Tra Vinh បានអោយដឹងថា÷ “ កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម នៅបណ្ដាឃុំក្រីក្រ លំបាកពិសេស នៅតំ បន់ ព្រៃភ្នំនិងឆ្ងាយដាច់ស្រយាល គឺល្អណាស់។ ជាក់ស្ដែងគឺ ការអភិវឌ្ឍន៍សេដ្ឋកិច្ច ជីវភាពរស់នៅ របស់ប្រជាជន កាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ ជនរួមជាតិត្រូវ បានទៅរៀនជាភាសាខ្មែរ…ជាដើម។ និយាយរួម ជនរួមជាតិខ្មែរជឿជាក់ទៅ លើ ការ ដឹកនាំរបស់បក្ស និងរដ្ឋវៀតណាម៕” ជំនួបប្រាស្រ័យកម្មាភិបាលនិងមន្ត្រីសង្ឃជនជាតិខ្មែរ(internet)
Related
More





