ជំនឿសាសនាទាំងឡាយសុទ្ធតែរស់នៅប្រកបដោយសុខដុមក្នុងសហគមន៍បណ្ដាជនជាតិវៀតណាម
17/08/2015 10:29
(VOVworld) - លោកស្រី Tong Thi Phong បានសង្កត់ ធ្ងន់ថា រដ្ឋវៀតណាមជានិច្ចកាលបង្កលក្ខណៈងាយ ស្រួលសំរាប់ជនវៀតណាមធ្វើសកម្មភាពជំនឿសាស នាដោយសេរីភាពតាមច្បាប់ លើកទឹកចិត្តជំនឿ សាសនានានារួម វិភាគទានក្នុងសកម្មភាពរួមនៃសង្គម

(VOVworld) - ជំនឿសាសនាទាំងឡាយសុទ្ធតែរស់នៅប្រកបដោយសុខដុមរមនា ក្នុងសហគមន៍បណ្ដាជនជាតិវៀតណាម។នេះជាការអះអាងរបស់អនុប្រធានរដ្ឋ សភាវៀតណាមលោកស្រី Tong Thi Phong នៅក្នុងជំនួបសន្ទនាជាមួយលោក Jeffrey R.Holland សាវកមួយរូបរបស់ព្រះយេស៊ូវ គ្រីស្ទ ដែលកំពុងបំពេញទស្សនកិច្ចនៅ វៀតណាម។នៅជំនួបសន្ទនានាព្រឹកថ្ងៃទី ១៧ សីហា នៅរដ្ឋធានីហាណូយ លោក ស្រី Tong Thi Phong បានសង្កត់ធ្ងន់ថា រដ្ឋវៀតណាមជានិច្ចកាលបង្កលក្ខណៈងាយ ស្រួលសំរាប់ជនវៀតណាមធ្វើសកម្មភាពជំនឿសាសនាដោយសេរីភាពតាមច្បាប់ លើកទឹកចិត្តជំនឿសាសនានានារួម វិភាគទានក្នុងសកម្មភាពរួមនៃសង្គម សាមគ្គី គ្នាកសាងជីវភាពរស់នៅល្អប្រសើរ។លោកស្រី Tong Thi Phong មានគោលបំណង ថា ជាមួយកិត្យានុភាពរបស់ខ្លួន លោក Jeffrey R.Holland បន្តមានការរួមវិភាគទាន សំដៅបង្កើនទំនាក់ទំនងសហ ប្រតិបត្តិការរវាងវៀតណាមនិងអាមេរិក៕
Related





