ជម្របជូនលទ្ធផលមហាសន្និបាតបក្សលើកទី១២ទៅដល់អង្គទូតនិងអង្គការអន្តរជាតិនានាប្រចាំនៅវៀតណាម
28/01/2016 11:02
(VOVworld)-នារសៀលថ្ងៃទី២៨មករានៅទីក្រុងហាណូយ គណៈកម្មាធិការ កិច្ចការបរទេសមជ្ឈឹមបានជូនដំណឹងលទ្ធផលនៃមហាសន្និបាយតំណាង

(VOVworld)-នារសៀលថ្ងៃទី២៨មករានៅទីក្រុងហាណូយ គណៈកម្មាធិការកិច្ចការ បរទេសមជ្ឈឹមបានជូនដំណឹងលទ្ធផលនៃមហាសន្និបាយតំណាងទូទាំងប្រទេស លើកទី១២របស់បក្សកុម្មុយនិស្តវៀតណាមទៅដល់អង្គទូតនិងអង្គការអន្តរជាតិនា នានៅវៀតណាម។ នៅ ទីនេះ លោក Hoang Binh Quan សមាជិកមជ្ឈឹមបក្ស និង ជាប្រធានគណៈកម្មាធិ ការកិច្ចការបរទេសមជ្ឈឹមបានជូនដំណឹងថា ក្រោយរយៈ ពេល៩ថ្ងៃធ្វើការ មហាសន្និបាតបានបញ្ចប់ប្រកបដោយជោគជ័យនិងសម្រេចរាល់ គោលដៅដែល បានដាក់ចេញ។ អង្គប្រជុំបានធ្វើការពិភាគ្សាដោយប្រជាធិបតេយ្យ ព្រមទាំងឯក ភាពអនុម័តលើឯកសារសំខាន់ៗ ដែលក្នុងនោះដាក់ចេញភារកិច្ច ស្នូលចំនួន ៦ និងកំណត់គោលដៅសម្រាប់ការអភិវឌ្ឍប្រទេសជាតិនាពេលខាងមុខ។ ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម លោក Hoang Binh Quan ក៏បាន ជូនដំណឹងនូវលទ្ធផលបោះឆ្នោតស្ថាប័នដឹកនាំរបស់បក្សនិងឲ្យដឹងថា ដំណើរការ បោះឆ្នោតនៅមហាសន្និបាតត្រូវបានប្រព្រឹត្តទៅដោយប្រជាធិបតេយ្យ។ ក៏នៅក្នុង ពិធីនេះដែរ លោក Hoang Binh Quan បានថ្លែងអំណរគុណចំពោះការ យកចិត្តទុកដាក់ គាំទ្ររបស់បក្ស អង្គការនិងមិត្តភក្តិអន្តរជាតិចំពោះមហាសន្និ បាតលើកទី១២របស់ បក្ស ព្រមទាំងអះអាងថា នេះជាការលើកទឹកចិត្តដ៏ធំធេងចំពោះមហាសន្និបាត ៕
Related






