VOV WorldVOV World
ជំរុញទំនាក់ទំនងសហប្រតិបតិ្តការសេដ្ឋកិច្ចពាណិជ្ជកម្មនិងទេសចរណ៍រវាងវៀតណាមនិងឥណ្ឌា
11/05/2015 10:16
(VOVworld) - នាព្រឹកថ្ងៃទី១១ ឧសភា នៅរដ្ឋធានី ហាណូយរបស់វៀតណាម សាលាសភាបណ្ឌិតនយោ បាយជាតិហូជីមិញបានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រ ដោយប្រធានបទ “កិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍វៀត ណាម-ឥណ្ឌា៖ក្រលែកមើលពី ជ្រុងជ្រោយសេដ្ឋកិច្ច”។
ជំរុញទំនាក់ទំនងសហប្រតិបតិ្តការសេដ្ឋកិច្ចពាណិជ្ជកម្មនិងទេសចរណ៍រវាងវៀតណាមនិងឥណ្ឌា
(VOVworld) - នាព្រឹកថ្ងៃទី១១ ឧសភា នៅរដ្ឋធានីហាណូយរបស់វៀតណាមសាលា សភាបណ្ឌិតនយោបាយជាតិហូជីមិញបានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រដោយ ប្រធានបទ “កិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍វៀតណាម-ឥណ្ឌា៖ក្រលែកមើលពីជ្រុង ជ្រោយសេដ្ឋកិច្ច”។បទសុន្ទរកថាចំនួន៤០នៅសិក្ខាសាលានេះបានផ្ដោតសំខាន់ទៅ លើការវិភាគនូវបណ្ដាដំណោះស្រាយជំរុញទំនាក់ទំនងសហប្រតិបតិ្តការអភិវឌ្ឍន៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍រវាងវៀតណាមនិងឥណ្ឌា។នាបច្ចុប្បន្នតំលៃ ប្រាក់ពាណិជ្ជកម្មរវាងប្រទេសទាំង២គឺ៨ពាន់លានដុល្លាអាមេរិក កើន២០ដងក្នុង រយៈពេល១០ឆ្នាំកន្លងទៅ។ប៉ុន្តែកិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍ រវាងវៀតណាម និងឥណ្ឌានៅមិនទាន់សក្ដិសមនឹងសក្ដានុភាពរបស់ភាគី និមួយៗឡើយ។លោក ស្រី Preeti Saran ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាម បាន ចាត់ទុកថា៖ “របងធំតែមួយគត់ចំពោះកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការជួបប្រាស្រ័យរវាងប្រជាជននៃប្រទេសទាំង២គឺដោយសារមិនទាន់មានផ្លូវ ហោះហើរត្រង់វៀតណាម-ឥណ្ឌានៅឡើយ។ជើងហោះហើររបស់ ក្រុមហ៊ុន Jet Airway ពីទីក្រុងហូជីមិញទៅទីក្រុង Mumbai និង New Delhi ដែលឆ្លងកាត់ក្រុង បាំងកក់ជាការចាប់ផ្ដើមល្អ ហើយយើងសុទ្ធតែមានគោលបំណងថា Vietnam Airlines និង Vietjet នឹងបើកជើងហោះហើរត្រង់ពីរដ្ឋធានីហាណូយយ៉ាង ឆាប់ៗ។ដូច្នេះហើយខ្ញុំជឿជាក់ថា យើងអាចបង្កើតការផ្លាស់ប្ដូរធំ១ក្នុងការជំរុញកិច្ចសហ ប្រតិបតិ្តការសេដ្ឋកិច្ចទ្វេភាគី”។ អនុរដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមលោក Do Thang Hai បានអះ អាងថាតំលៃពាណិជ្ជកម្មទ្វេភាគីវៀតណាម-ឥណ្ឌានឹងប្រាកដទទួលបានគោល ដៅគឺ១៥ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២០។ “វៀតណាមនិងឥណ្ឌាបានចូលរួមចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេវាកម្មនិងកិច្ចព្រមព្រៀងវិនិយោគក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងស្ដីពីកិច្ចសហ ប្រតិបតិ្តការអាជីវកម្មលើគ្រប់វិស័យអាស៊ាន-ឥណ្ឌា”។បណ្ដាកិច្ចព្រមព្រៀងដែល នឹងចូលជាធរមានចាប់ពីថ្ងៃទី១ កក្កដាខាងមុខនេះ នឹងនាំមកនូវឱកាសជាច្រើន សំរាប់ អង្គភាពអាជីវកម្មដើម្បីជ្រៀតចូលទីផ្សារថ្មី។រួមជាមួយគ្នានោះ វៀតណាម និង ឥណ្ឌាកំពុងចូលរួមចរចារអំពីកិច្ចព្រមព្រៀងសេដ្ឋកិច្ចលើគ្រប់វិស័យ (Rsec) រវាងប្រទេសអាស៊ាននានាជាមួយប្រទេសជាដៃគូ FTA ចំនួន៦ផ្សេងទៀត។ យើងខ្ញុំរំពឹងគិតថានេះជាភាពងាយស្រួលនិងក្របខ័ណ្ឌគត្តិយុត្តសំខាន់សំរាប់ ការអភិវឌ្ឍន៍សេដ្ឋកិច្ចពាណិជ្ជកម្មរវាងវៀតណាមនិងឥណ្ឌា”៕