VOV WorldVOV World
ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាមនិងណូវែលហ្សេឡង់
17/08/2015 10:29
Vovworld-គណៈប្រតិភូជាន់ខ្ពស់កងទ័ពណូវែលហ្សេឡង់ ដឹកនាំដោយ​ឧត្តមសេនីយ៍ទោ Tim Keating
ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាមនិងណូវែលហ្សេឡង់
នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រសួងការពារជាតិ (VNP)         Vovworld-គណៈប្រតិភូជាន់ខ្ពស់កងទ័ពណូវែលហ្សេឡង់ដឹកនាំដោយ ​ឧត្តមសេនីយ៍ទោ Tim Keating មេបញ្ជាការកំលាំងការពារជាតិបានមកបំពេញ​ ទស្សន​កិច្ច​ជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី២០សីហា។ នាព្រឹក ថ្ងៃ​ទី១៧សីហានៅក្រុងហាណូយ ទទួលជួបឧត្តមសេនីយ៍ទោ Tim Keating មកជួប ​សម្ដែងការគួរសម នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រសួង​ការពារ​ ជាតិបានសង្កត់ធ្ងន់ថា ទំនាក់ទំនងការពារជាតិទ្វេភាគីទទួលបានលទ្ធផល​សកម្ម ជាច្រើន។​ជាពិសេសភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង​សហប្រតិបត្តិ ការការបារជាតិទ្វេភាគី។​ រដ្ឋមន្ត្រី Phung Quang Thanh បានជឿ​ជាក់​ថា​ដំណើរទស្សន កិច្ចលើកនេះនឹងរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការ​ការពារ​ជាតិរវាងប្រទេសទាំង ពីរកាន់តែស៊ីជម្រៅនិងប្រកបដោយប្រសិទ្ធិភាពជាក់​ស្ដែង៕