ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពង្រីកឱកាសវិនិយោគទ្វេភាគីរវាងវៀតណាមនិងស្លូវ៉ាគី
13/04/2026 11:01
[VOVWORLD] - ថ្លែងនៅក្នុងវេទិកានេះ នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក រ៉ូប៊ឺត ហ្វីកូ បានមានប្រសាសន៍ថា ស្លូវ៉ាគីមានគោលបំណងចង់ឃើញសហគ្រាសវៀតណាមកាន់តែច្រើន ធ្វើការវិនិយោគនៅស្លូវ៉ាគី និងបើកជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ។

Ảnh 1 (TICK BẢN QUYỀN): Thủ tướng Việt Nam và Thủ tướng Slovakia dự Diễn đàn doanh nghiệp Việt Nam – Slovakia. Ảnh: Lại Hoa/VOV នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង និង នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក រ៉ូប៊ឺត ហ្វីកូ ធ្វើជាសហប្រធាននៅវេទិកាធុរកិច្ចវៀតណាម-ស្លូវ៉ាគី។ (រូបថត៖VOV) នៅរសៀលថ្ងៃទី១៣ ខែមេសា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក រ៉ូប៊ឺត ហ្វីកូ (Robert Fico) ដែលកំពុងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម បានរួមជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង (Le Minh Hung) ធ្វើជាសហប្រធាននៅវេទិកាធុរកិច្ចវៀតណាម-ស្លូវ៉ាគី ក្រោមប្រធានបទ “ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពង្រីកឱកាសវិនិយោគទ្វេភាគី”។ ថ្លែងនៅក្នុងវេទិកានេះ នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក រ៉ូប៊ឺត ហ្វីកូ បានមានប្រសាសន៍ថា ស្លូវ៉ាគីមានគោលបំណងចង់ឃើញសហគ្រាសវៀតណាមកាន់តែច្រើន ធ្វើការវិនិយោគនៅស្លូវ៉ាគី និងបើកជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ។ រដ្ឋាភិបាលស្លូវ៉ាគីសន្យា បង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់ការវិនិយោគរបស់វៀតណាមនៅស្លូវ៉ាគី កាត់បន្ថយនីតិវិធីផ្ដល់ទិដ្ឋាការទេសចរណ៍សម្រាប់ពលរដ្ឋវៀតណាមដែលធ្វើដំណើរទៅកាន់ស្លូវ៉ាគី ហើយពិចារណាលើការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋវៀតណាមដែលកាន់លិខិតឆ្លងដែនផ្លូវការ។ Ảnh 2 (TICK BẢN QUYỀN): Thủ tướng Slovakia và Thủ tướng Việt Nam chứng kiến Lễ ký kết 7 Biên bản ghi nhớ. Ảnh: Lại Hoa/VOV នាយករដ្ឋមន្ត្រីទាំងពីរ ធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាចំនួន ៧។ (រូបថត៖ VOV) រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានមានប្រសាសន៍ថា ស្លូវ៉ាគីអាចក្លាយជាច្រកទ្វារយុទ្ធសាស្ត្រសម្រាប់ទំនិញវៀតណាមជ្រាតចូលទីផ្សារសហភាពអឺរ៉ុប (EU) ខណៈដែលវៀតណាមគឺជាគោលដៅវិនិយោគដ៏ទាក់ទាញ និងជាស្ពានសម្រាប់សហគ្រាសស្លូវ៉ាគីពង្រីកទៅកាន់អាស៊ីអាគ្នេយ៍។ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានសន្យាថា នឹងរួមដំណើរជាមួយសហគ្រាស ដោយត្រៀមខ្លួនជាស្រេចគាំទ្រ ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់វិនិយោគិនក្នុងស្រុក និងអន្តរជាតិ រួមទាំងសហគ្រាស និងវិនិយោគិនមកពីស្លូវ៉ាគីផងដែរ។ នៅក្នុងវេទិកានេះ សហគ្រាសមកពីប្រទេសទាំងពីរបានឧទ្ទេសនាមអំពីសក្តានុពល ឱកាស សមត្ថភាព និងតម្រូវការសហប្រតិបត្តិការវិនិយោគរបស់ប្រទេសនីមួយៗ និងសហគ្រាសនៃប្រទេសនីមួយៗ។ ក្រោមសក្ខីភាពរបស់នាយករដ្ឋមន្ត្រីទាំងពីររូប សហគ្រាសនៃប្រទេសទាំងពីរបានផ្លាស់ប្តូរអនុស្សរណៈយោគយល់គ្នាចំនួន ៧ ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន រួមមាន៖ ឧហ្សាហកម្មផលិតកម្ម បច្ចេកវិទ្យា សុខាភិបាល ហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ បរិស្ថាន និងការអភិវឌ្ឍសួនឧស្សាហកម្ម។ មុននោះ នៅព្រឹកថ្ងៃទី១៣ ខែមេសា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង និងនាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក រ៉ូប៊ឺត ហ្វីកូ បានជួបពិភាក្សាគ្នា។ មេដឹកនាំទាំងពីរបានចាត់ទុកថា ទំហំពាណិជ្ជកម្មទ្វេភាគីប្រមាណ ១,៧៨ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៥ មិនទាន់ស័ក្តិសមនឹងសក្តានុពល និងគោលបំណងរបស់ភាគីទាំងពីរនៅឡើយទេ។ ភាគីទាំងពីរបានឯកភាពគ្នាកំណត់ថា នេះជាសសរស្តម្ភដ៏សំខាន់ ហើយនឹងបន្តសហការគ្នាដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីទ្វេដងនាពេលខាងមុខ។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា។ ទាក់ទងនឹងបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពសេរីភាពនាវាចរណ៍ និងអាកាចរណ៍; គាំទ្រការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២៕
TAG
VOV/VOVWORLD/វៀតណាម/ស្លូវ៉ាគី/វេទិកាធុរកិច្ច/នាយករដ្ឋមន្រ្តី/ឡេ មិញហ៊ឹង
Related





