VOV WorldVOV World
ជម្រុញសកម្មភាពសហជីពក្នុងផ្នែកតម្បាញ់កាត់ដេរនិងស្បែកជើង
14/08/2015 08:00
(VOVworld)-ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥សីហានៅ ទីក្រុងហូជីមិញ សហព័ន្ធពល កម្មវៀតណាមបានរួម ផ្សំជាមួយវិទ្យាស្ថាន FES
ជម្រុញសកម្មភាពសហជីពក្នុងផ្នែកតម្បាញ់កាត់ដេរនិងស្បែកជើង
(VOVworld)-ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥សីហានៅក្រុងហូជីមិញ សហព័ន្ធពល កម្មវៀតណាមបានរួមផ្សំជាមួយវិទ្យាស្ថាន FES (អង្គការក្រៅរដ្ឋាភិបាល១របស់ អាល្លឺម៉ង់) និងអង្គការសហជីពឧស្សាហកម្មសកលលោក បានរៀបចំសិក្ខាសា លា “កសាងអង្គការសហជីពក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់ផ្នែកកាត់ដេរនិង ស្បែក ជើងនៅវៀតណាម”។ ថ្លែងមតិបើកសិក្ខាសាលាអនុប្រធានសហព័ន្ធពល កម្ម វៀតណាមលោក Tran Van Ly បានឲ្យដឹងថា ការដែលវៀតណាមចូល រួមចុះ ហត្ថលេខាលើបណ្តាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយបណ្តាប្រទេស ក្នុង តំបន់ នាំឲ្យផ្នែកតម្បាញកាត់ដេរនិងស្បែកជើង នឹងមានលក្ខណៈអភិវឌ្ឍន៍​ យ៉ាង ខ្លាំងក្លា។ ប្រការនេះ​មានន័យថា បរិមាណពលករធ្វើការនៅផ្នែកទាំងពីរនេះ នឹង កើនឡើង។ ដូច្នេះ ចាំបាច់មានអង្គការសហជីព មានកម្លាំងពលំ ដើម្បី ការពារ ផលប្រយោជន៍របស់ប្រជាពលករលើបញ្ហាមួយចំនួនដូចជា ប្រាក់បៀវត្ស ការ ងារធ្វើ លក្ខណៈធ្វើការជាដើម។ នៅសិក្ខាសាលា អ្នកជំនាញការនានាក៏បាន ពិភាគ្សាលើលក្ខណៈសមស្របរបស់រចនាសម្ព័ន្ធអង្គការសហជីពផ្នែកតម្បាញ កាត់ដេនិងស្បែកជើង ដើម្បីយុទ្ធសាស្រ្តអភិវឌ្ឍន៍សមាជិកសហជីពតាមវិធាន ការថ្មីរបស់សហជីពវៀតណាមនាពេលខាងមុខ៕