ជនចំណាកស្រុករាប់រយនាក់ត្រូវរារាំងនៅឈូងសមុទ្រលីប៊ី
05/02/2017 08:42
(VOVworld) - នាថ្ងៃទី៤ កុម្ភៈ អ្នកនាំពាក្យកងទ័ពជើង ទឹកលីប៊ី ឧត្តមសេនីយ៍ Ayoub Qassem ឲ្យដឹងថា កង កម្លាំងការពារឆ្នេរសមុទ្រប្រទេសនេះបានរារាំងជន ចំណាកស្រុកជាង៤០០នាក់នៅឈូងសមុទ្រលីប៊ី ក្នុងនោះមាននារីនិងកុមារជា ច្រើននាក់ដែលកំពុងធ្វើដំណើរទៅកាន់អឺរ៉ុបតាមរយៈផ្លូវសមុទ្រ។

ជនចំណាកស្រុកត្រូវបានសង្គ្រោះនៅសមុទ្រមេឌីទេរ៉ាណេកាលពីថ្ងៃទី៤ តុលា ឆ្នាំ២០១៦ (រូបថត៖AFP/TTXVN) (VOVworld) - នាថ្ងៃទី៤ កុម្ភៈ អ្នកនាំពាក្យកងទ័ពជើងទឹកលីប៊ីឧត្តមសេនីយ៍ Ayoub Qassem ឲ្យដឹងថា កងកម្លាំងការពារឆ្នេរសមុទ្រប្រទេសនេះបានរារាំងជន ចំណាកស្រុកជាង៤០០នាក់នៅឈូងសមុទ្រលីប៊ី ក្នុងនោះមាននារីនិងកុមារជា ច្រើននាក់ដែលកំពុងធ្វើដំណើរទៅកាន់អឺរ៉ុបតាមរយៈផ្លូវសមុទ្រ។ក្រុមជនចំណាក ស្រុកនេះមកពីប្រទេសអាហ្វ្រិកជាច្រើន។ នាថ្ងៃទី៣ កុម្ភៈ កងកម្លាំងការពារឆ្នេរ សមុទ្រលីប៊ីជូនដំណឹងថា គេបានសង្គ្រោះ ជនចំណាកស្រុកចំនួន១ពាន់៣រយនាក់ នៅឈូងសមុទ្រប្រទេសនេះ តាមនោះ នាំបរិមាណជនចំណាកស្រុកសរុបដែល ត្រូវបានសង្គ្រោះចាប់តាំងពីដើមឆ្នាំមកឡើងដល់៧ពាន់នាក់៕
Related





