ជនប្រដាប់អាវុធឥស្លាមវាយប្រហារទៅលើខុទ្ទកាល័យរដ្ឋាភិបាលនិងប៉ូលីសភាគខាងត្បូងថៃ
30/12/2015 08:40
(VOVworld) – នាថ្ងៃទី ២៩ ធ្នូ បណ្ដាមុខសញ្ញាឥស្លាម ជ្រុលនិយមបានវាយ ប្រហារទៅលើកំលាំងប៉ូលីសនិង ខុទ្ទកាល័យរដ្ឋាភិបាលប្រចាំនៅខេត្ត Pattani ខេត្ត Yala និងខេត្ត Narathiwat ភាគខាងត្បូងថៃ ដែលធ្វើឲ្យបុគ្គលិក មួយនាក់ត្រូវស្លាប់រួមជាមួយមនុស្សជាច្រើននាក់ត្រូវបាន ចាប់ជាចំណាប់ខ្មាំង។

ជនប្រដាប់អាវុធឥស្លាមវាយប្រហារទៅលើខុទ្ទកាល័យរដ្ឋាភិបាលនិងប៉ូលីសភាគខាងត្បូងថៃ (Image: VNA) (VOVworld) – នាថ្ងៃទី ២៩ ធ្នូ បណ្ដាមុខសញ្ញាឥស្លាមជ្រុលនិយមបានវាយ ប្រហារទៅលើកំលាំងប៉ូលីសនិងខុទ្ទកាល័យរដ្ឋាភិបាលប្រចាំនៅខេត្ត Pattani ខេត្ត Yala និងខេត្ត Narathiwat ភាគខាងត្បូងថៃ ដែលធ្វើឲ្យបុគ្គលិកមួយនាក់ត្រូវ ស្លាប់រួមជាមួយមនុស្សជាច្រើននាក់ត្រូវបានចាប់ជាចំណាប់ខ្មាំង។ ខេត្តចំនួន ៣ ភាគខាងត្បូងថៃគឺទីកន្លែងដែលមានបរិមាណជនឥស្លាមរស់នៅធ្លាក់ក្នុង ស្ថានភាពអំពើហឹង្សាអស្ថិរភាពជាបន្តបន្ទាប់គិតតាំងពីខែមករាឆ្នាំ ២០១៤ ដោយបណ្ដាមុខសញ្ញាឥស្លាមជ្រុលនិយម។ តាមតួលេខស្ថិតិថា៖ ក្នុងរយៈពេល ជាង១ទសវត្យ កន្លងទៅស្ថានភាពអំពើហឹង្សានៅតំបន់នេះបានធ្វើឲ្យមនុស្ស ចំនួន ៦៥០០ នាក់ ត្រូវស្លាប់។ រដ្ឋាភិបាលយោធាថៃបានសន្យានាំមកនូវសន្តិភាព សំរាប់តំបន់ភាគ ខាងត្បូងក្នុងរយៈពេល ១ ឆ្នាំ បន្ទាប់ពីទទួលកាន់ដំណែងនាឆ្នាំ ២០១៤។ រដ្ឋមន្ត្រី ក្រសួងការពារជាតិថៃ លោក Prawit Wongsuwan បានសម្តែង សុទ្ធិនិយមថា៖ ស្ថានភាពអស្ថិរភាពអាចត្រូវបានបញ្ចប់នាឆ្នាំ ២០១៦ ខាងមុខ៕
Related





