ជនដៃដល់ធ្វើឃាតឯកអគ្គរដ្ឋទូតរុស្ស៊ីគឺជាសមាជិកនៃបណ្តាញ Gulen
22/12/2016 07:32
(VOVworld) – នាថ្ងៃទី ២១ ធ្នូ ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បាន ឲ្យដឹងថា៖ ជនដៃដល់ដែល បានធ្វើឃាតឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅទីក្រុង Ankara លោក Andrei Karlov គឺជាសមាជិកនៃបណ្តាញរបស់ បុព្វជិក Fethullah Gulen មនុស្សដែលត្រូវបាន Ankara ចោទប្រកាន់ជាមេគំនិតក្នុងការធ្វើរដ្ឋប្រហារបរាជ័យនៅ ទួរគីនាខែកក្កដាកន្លងទៅ។

ជនដៃដល់ធ្វើឃាតឯកអគ្គរដ្ឋទូតរុស្ស៊ីគឺជាសមាជិកនៃបណ្តាញ Gulen (VNA) (VOVworld) – នាថ្ងៃទី ២១ ធ្នូ ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បាន ឲ្យដឹងថា៖ ជនដៃដល់ដែលបានធ្វើឃាតឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅទីក្រុង Ankara លោក Andrei Karlov គឺជាសមាជិកនៃបណ្តាញរបស់បុព្វជិក Fethullah Gulen មនុស្សដែលត្រូវបាន Ankara ចោទប្រកាន់ជាមេគំនិតក្នុងការធ្វើរដ្ឋប្រហារ បរាជ័យនៅ ទួរគីនាខែកក្កដាកន្លងទៅ។ ទាក់ទិនដល់ទំនាក់ទំនងរវាងរុស្ស៊ីនិង ទួរគី ក្នុងបទសម្ភាស ជាមួយទីភ្នាក់ងារសារព័ត៌មាន Sputnik នាថ្ងៃទី ២១ អ្នកវិទ្យា សាស្ត្រនយោបាយ លោក Erel Tellyal បានបញ្ជាក់ថា៖ ទួរគីនិងរុស្ស៊ីនឹងបង្កើន កិច្ចសហប្រតិបត្តិការក្នុងប្រយុទ្ធ ប្រឆាំងនឹងភេរវកម្ម។ លោកបានសង្កត់ធ្ងន់ ថា៖ ក្នុងកិច្ចប្រជុំនៅទីក្រុងម៉ូស្គូ រដ្ឋមន្ត្រីការ បរទេសរបស់ទួរគីរុស្ស៊ីនិងអ៊ីរ៉ង់ បានពិភាក្សាអំពីយន្តការសហប្រតិបត្តិការត្រីភាគី ស្តីពីបញ្ហានៅស៊ីរី។ ភាគី ទួរគីបានសម្តែងឆ័ន្ទៈប្តេជ្ញាជំរុញយ៉ាងខ្លាំងកិច្ចសហប្រតិបត្តិ ការ។ បន្ទាប់ពី រឿងហេតុ ឯកអគ្គរដ្ឋទូតរុស្ស៊ីត្រូវបានធ្វើឃាត គណៈកម្មាធិករចម្រុះរវាងទួរគី និងរុស្ស៊ីត្រូវបានបង្កើតឡើងដើម្បីធ្វើការស៊ើបអង្កេត។ រុស្ស៊ីនិងទួរគីនឹងសហ ប្រតិ បត្តិការជិតស្និទ្ធថែមទៀតលើវិស័យប្រឆាំងភេរវកម្ម។ ហេតុនេះ អាចនិយាយ បានថា អានុភាពដែលឈរនៅខាងក្រោយរាល់ឧបាយកលនេះ មិនសម្រេច បានគោលដៅរបស់ខ្លួនទេ៕
Related






