ជនវៀតណាមនៅឆែកផ្ញើរលិខិតជំទាស់ជូនឯកអគ្គរដ្ឋទូតចិនស្ដីអំពីការដាក់ពង្រាយយោធានៅសមុទ្រខាងកើត
30/04/2016 08:47
(VOVworld) - នារសៀលថ្ងៃទី២៩ មេសា មនុស្សជាង ៤០០នាក់ជាតំណាងឲ្យសហគមន៍ជនវៀតណាមចំនួន ៦៥ពាន់នាក់នៅសាធារណៈរដ្ឋឆែកបានធ្វើបាតុកម្ម នៅចំពោះមុខស្ថានទូតចិនប្រចាំនៅទីក្រុង Praha ដើម្បីជូនលិខិតប្រឆាំងជំទាស់ការដែលចិនជំរុញខ្លាំងអំពើដាក់ពង្រាយយោធានៅសមុទ្រខាងកើត។

(VOVworld) - នារសៀលថ្ងៃទី២៩ មេសា មនុស្សជាង៤០០នាក់ជាតំណាងឲ្យសហ គមន៍ជនវៀតណាមចំនួន៦៥ពាន់នាក់នៅសាធារណៈរដ្ឋឆែកបានធ្វើបាតុកម្មនៅ ចំពោះមុខស្ថានទូតចិនប្រចាំនៅទីក្រុង Praha ដើម្បីជូនលិខិតប្រឆាំងជំទាស់ការ ដែលចិនជំរុញខ្លាំងអំពើដាក់ពង្រាយយោធានៅសមុទ្រខាងកើត។ បាតុកម្មរបស់ជនវៀតណាមនៅចំពោះមុខស្ថានទូតចិនប្រចាំនៅទីក្រុង Prague (រូបថត៖Ngoc Mai/Vietnam+) លិខិតជំទាស់៥ចំណុចនេះសំណូមពរឲ្យចិនបញ្ឈប់ជាបន្ទាន់ការពូនជ្រុំកោះសិប្ប និម្មិតនិងការដាក់ពង្រាយយោធានៅសមុទ្រខាងកើត។ចិនមិនត្រូវគំរាមកំហែង ប្រទេស ជិតខាង មិនត្រូវគំរាមកំហែងអ្នកនេសាទវៀតណាមឡើយ។ចិនត្រូវដក ចេញពីកោះដែល ប្រទេសនេះទន្ទ្រានកាន់កាប់ដោយខុសច្បាប់នៅប្រជុំកោះ Hoang Sa និង Truong Sa។ ចិនបោះបង់ចោលការទាមទារឲ្យខ្សែព្រំដែនអណ្តាត គោរ៩កំណាត់និងគោរពច្បាប់ អន្តរជាតិស្ដីអំពីសមុទ្រ។ចិនត្រូវគោរពអធិបតេយ្យ ភាពនិងបូរណភាពដែនដីរបស់វៀតណាមនិងមានការទទួលខុសត្រូវក្នុងការធានា សន្តិភាព ស្ថិរភាពនៅក្នុង តំបន់។លោក Duong Dinh Tuy តំណាងគណៈចាត់តាំង បានឲ្យដឹងថា៖ “ក្នុងសារបាតុកម្ម យើងខ្ញុំលើកច្បាស់ថា ដោយប្រពៃណីរបស់ប្រជាជាតិវៀត ណាមចាប់តាំងពីពេលប្រទេសជាតិចាប់បដិសន្ធិមក ជនវៀតណាមណាក៏ដោយ បើទោះបីជារស់នៅឯណាលើពិភពលោកក្ដី សុទ្ធតែឆ្ពោះទៅរូបភាពអក្សរ S របស់ មាតុប្រទេស។វៀតណាមជាប្រជាជាតិមានឯករាជ្យ”។ បាតុកម្មនេះក៏បានទាក់ទាញការយកចិត្តទុកដាក់របស់ជនឆែកដែលមានមនោ សញ្ចេតនាជាមួយវៀតណាម។លោក Marcel Winter ប្រធានសមាគមឆែក-វៀត ណាមបានអះអាងថា ឆែកបាននិងកំពុងប្រកៀកស្មាជាមួយមិត្តវៀតណាម ក្នុង កិច្ចការពារអធិបតេយ្យភាពនៅសមុទ្រខាងកើត៕
Related





