ជនវៀតណាមនៅប៉ូឡូញជួយឧបត្ថម្ភកំលាំងត្រួតពិនិត្យនេសាទនិងប៉ូលីសសមុទ្រវៀតណាម
04/06/2014 09:15
Vovworld-នារសៀលថ្ងៃទី៣មិថុនា ដំណាងសហគមន៍ជនវៀតណាមនៅប៉ូឡូញបានប្រគល់ចំនួនប្រាក់៣០០លានដុង

ជនវៀតណាមនៅប៉ូឡូញជួយឧបត្ថម្ភកំលាំងប៉ូលីសសមុទ្រវៀតណាម (VOV) Vovworld-នារសៀលថ្ងៃទី៣មិថុនា ដំណាងសហគមន៍ជនវៀតណាមនៅ ប៉ូឡូញបានប្រគល់ចំនួនប្រាក់៣០០លានដុងជួយឧបត្ថម្ភកំលាំងត្រួតពិនិត្យ នេសាទនិងប៉ូលីសសមុទ្រវៀតណាមដែលកំពុងបំពេញភារកិច្ចអនុវត្តច្បាប់ការពារ ដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។បងប្អូនជន វៀតណាមនៅប៉ុឡូញក៏បានជួយឧបត្ថម្ភចំនួនប្រាក់៣០លានដុងជូនគ្រួសារអ្នក នេសាទនៅ Da Nang មានទូកនេសាទ Dna-90152 ដែលត្រូវនាវាចិនបុកលិចទឹក នាខែឧសភាកន្លងមក។ លោក Nguyen Van That សមាជិកគណៈប្រតិបត្តិសមាគម ជនវៀតណាមនៅប៉ូឡូញជាអ្នកបានចូលរួមរៃអង្គាសប្រាក់ដោយផ្ទាល់បានឲ្យដឹង ថា៖ “ទោះបីជាសេដ្ឋកិច្ចពិភពលោកឧនភាព ការរកស៊ីរបស់បងប្អូនជួបការលំបាក ក្តី ប៉ុន្តែយើងខ្ញុំទៅរៃអង្គាសប្រាក់ដល់កន្លែងណាក៏ដោយបងប្អូនយើងជាមួយទឹក ចិត្តតែមួយសុទ្ធតែត្រៀមខ្លួនជាស្រេចគាំទ្រ។ ដើម្បីថ្ងៃនេះយើងខ្ញុំយកសម្ភារៈមួយ ផ្នែកមកជួយឧបត្ថម្ភយុទ្ធជនដែលកំពុងបំពេញភារកិច្ចនៅសមុទ្រកោះ៕”
Related






