VOV WorldVOV World
ជនវៀតណាមនៅថៃទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី
27/01/2016 08:51
(VOV)_នាយប់ថ្ងៃទី២៦ មករា ជនវៀតណាមចំនួនជាង៥០០នាក់នៅទីក្រុងបាងកក និងខេត្តជំវិញនានា នៅថៃ បានចូលរួមពិធីជួបប្រាស្រ័យ ទទួលនិទាឃ​រដូវ ទទួលឆ្នាំថ្មី។ ពិធីនេះបានប្រព្រឹត្តទៅប្រកបដោយកក់ក្តៅ សប្បាយរីករាយ។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ
ជនវៀតណាមនៅថៃទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី
ជនវៀតណាមនៅថៃទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី (VOV)_នាយប់ថ្ងៃទី២៦ មករា ជនវៀតណាមចំនួនជាង៥០០នាក់នៅទីក្រុង បាងកក និងខេត្តជំវិញនានា នៅថៃ បានចូលរួមពិធីជួបប្រាស្រ័យ ទទួលនិទាឃ​ រដូវ ទទួលឆ្នាំថ្មី។ ពិធីនេះបានប្រព្រឹត្តទៅប្រកបដោយកក់ក្តៅ សប្បាយរីករាយ។  ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅថៃ លោក Nguyen Tat Thanh  បានសង្កត់ធ្ងន់ថា៖ឆ្នាំ ២០១៦ជាឆ្នាំរំលឹកខួបអនុស្សាវរីយ៍លើកទិ៤០​ទិវា​បង្កើត ទំនាក់ទំនងការទូត វៀតណាមនិងថៃ ដូច្នេះ មានគោលបំណងថា៖ជនវៀតណាម នៅទីនេះ រួមសហការជាមួយស្ថានទូតរៀបចំសកម្មភាពជាក់ស្ដែងអបអរសាទរ ព្រឹត្តិការណ៍នេះ។ ឯកអគ្គរដ្ឋទូត Nguyen Tat Thanh ក៏បានស្នើដែរថា៖  “ការជួយឧបត្ថម្ភប្រជាពលករដ្ឋ និងពលករវៀតណាមនៅថៃជាភារកិច្ច​របស់​ស្ថាន ទូត​ក្តី ប៉ុន្តែ យើងខ្ញុំក៏មានគោលបំណងថា៖ ជនវៀតណាមនៅថៃជួយ​ឧបត្ថម្ភ និង ចែក​រំលែក រួមវិភាគទានសកម្មភាពនេះដែរ។ នាពេលខាងមុខនេះកិច្ចសហប្រតិ បត្តិការពល​​លករ​រវាងប្រទេសទាំងពីរចូលជាធរមាន បើកចេញឱកាសទៅធ្វើការ នៅថៃ។ នេះ​គឺជាគោលការណ៍សំខាន់របស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ដូច្នេះ  សង្ឃឹមថាបងប្អូននៅទីនេះគាំទ្រ និងជួយជ្រោមជ្រែង ដើម្បីគោលការណ៍នេះ បានអនុវត្តប្រកបដោយល្អប្រសើរ៕”

More