ជប៉ុន-ហ្វីលីពីនបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខលើសមុទ្រ
12/04/2014 08:47
(VOVworld) – នាថ្ងៃទី ១១ មេសា ក្រសួងការបរទេសជប៉ុន បានប្រកាសថា៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida និងសមភាគីហ្វីលីពីន លោក Alberto Rosario បានឯកភាពអំពី ការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យ សន្តិសុខលើសមុទ្រ។

ជប៉ុន-ហ្វីលីពីនបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខលើសមុទ្រ (Image: VOV) (VOVworld) – នាថ្ងៃទី ១១ មេសា ក្រសួងការបរទេសជប៉ុនបានប្រកាសថា៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida និងសមភាគីហ្វីលីពីន លោក Alberto Rosario បានឯកភាពអំពីការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យ សន្តិសុខលើសមុទ្រ។ ក្នុងជំនួបនៅខាងក្រៅសន្និសីទថ្នាក់រដ្ឋមន្ត្រីអំពីការគាំទ្រ ការំសាយអាវុធ នុយក្លេអ៊ែរនៅទីក្រុង Hiroshima របស់ជប៉ុន រដ្ឋមន្ត្រីការបរទេស Fumio Kishida បានសម្តែងការគាំទ្ររបស់ជប៉ុនចំពោះការដែលហ្វីលីពីនទើបនឹងនាំចេញ អំពីជំលោះអធិបតេយ្យភាពនិងបូរណភាពដែនដីលើសមុទ្រជាមួយចិនទៅ តុលាកាអន្តរជាតិតាមសន្ធិសញ្ញាច្បាប់សមុទ្ររបស់ អ.ស.ប (UNCLOS) ឆ្នាំ ១៩៨២។ រដ្ឋមន្ត្រីការបរទេស Fumio Kishida បានសង្កត់ ធ្ងន់ថា៖ ការដែល ហ្វីលីពីនជ្រើសរើសវិធានការដំណោះស្រាយដោយសន្តិវិធីសន្តិភាពចំពោះ បញ្ហានៅសមុទ្រខាងកើតគឺត្រឹមត្រូវណាស់៕
Related






