VOV WorldVOV World
ជប៉ុនជំរុញនាំចេញបច្ចេកវិទ្យាទៅប្រទេសចំនួន ៥ នៅមហាអនុតំបន់ទន្លេមេគង្គ
25/11/2013 10:36
(VOVworld) - មជ្ឈដ្ឋានសារព័ត៌មានជប៉ុនបានឲ្យដឹងថា៖ រដ្ឋាភិបាលនៃប្រទេសនេះកំពុងពិនិត្យមើលវិធានការសំដៅ ជំរុញសកម្មភាពនាំ ចេញបច្ចេកវិទ្យាបរិក្ខាសម្ភារៈទៅប្រទេស ចំនួន ៥ នៅមហាអនុតំបន់ទន្លេ មេគង្គ
ជប៉ុនជំរុញនាំចេញបច្ចេកវិទ្យាទៅប្រទេសចំនួន ៥ នៅមហាអនុតំបន់ទន្លេមេគង្គ
ជប៉ុនជំរុញនាំចេញបច្ចេកវិទ្យាទៅប្រទេសចំនួន ៥ នៅមហាអនុតំបន់ទន្លេមេគង្គ (kienthuc.net) (VOVworld)  - នាថ្ងៃទី ២៥ វិច្ឆិកា មជ្ឈដ្ឋានសារព័ត៌មានជប៉ុនបានឲ្យដឹងថា៖ រដ្ឋាភិបាលនៃប្រទេសនេះកំពុងពិនិត្យមើលវិធានការសំដៅជំរុញសកម្មភាពនាំ ចេញបច្ចេកវិទ្យាបរិក្ខាសម្ភារៈទៅប្រទេសចំនួន ៥ នៅមហាអនុតំបន់ទន្លេ មេគង្គនៅអាស៊ីអាគ្នេយ៍តាមរយៈការបង្កើតក្រុមអ្នកជំនាញការពិសេសដែលទាក់ ទិនដល់បណ្ដាវិស័យសាធារណៈនិងឯកជននាចុងសប្តាហ៍នេះ។ ក្រុមអ្នកជំនាញ ការនេះមានភារកិច្ចជំរុញការនាំចេញរបស់ជប៉ុនលើវិស័យបច្ចេកវិទ្យាសុខាភិបាល ដូចជា បរិក្ខាសម្ភារៈនិងប្រព័ន្ធធានារ៉ាប់រងសុខាភិបាលសំរាប់កម្ពុជា ថៃ មីយ៉ាន់ម៉ា វៀតណាមនិងឡាវ។ នេះគឺជាផ្នែកមួយក្នុងយុទ្ធសាស្ត្រកំណើន ក៏ដូចជាផែនការជាតិ របស់នាយករដ្ឋមន្ត្រីជប៉ុន លោក  Shinzo Abe ឆ្ពោះទៅការ ចុះហត្ថលេខាលើអានុស្សា រណៈយោគយល់គ្នារួមអំពីការបើកទូលាយកិច្ចសហប្រតិបត្តិការសុខាភិបាលជាមួយ បណ្ដាប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គនៅ សន្និសីទរំលឹកខួបអនុស្សារវរីយ៍ លើកទី ៤០ នៃទិវាបង្កើតទំនាក់ទំនងការទូត ជប៉ុន-អាស៊ាននៅរដ្ឋធានីតូក្យូនាខែធ្នូ ខាងមុខ៕