VOV WorldVOV World
ជប៉ុននិងឥណ្ឌាឯកភាពពង្រឹងសម្ព័ន្ធភាពជាមួយអាមេរិក
18/01/2015 08:38
(VOV)_ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅឥណ្ឌា នាថ្ងៃទី១៧ មករា​ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida បានជួបធ្វើការជាមួយសមភាគី​
ជប៉ុននិងឥណ្ឌាឯកភាពពង្រឹងសម្ព័ន្ធភាពជាមួយអាមេរិក
រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida បានជួបធ្វើការជាមួយសមភាគីឥណ្ឌា លោកស្រី Sushma Swaraj           (VOV)_ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅឥណ្ឌា នាថ្ងៃទី១៧ មករា​ រដ្ឋ មន្ត្រីការបរទេសជប៉ុន លោក Fumio Kishida បានជួបធ្វើការជាមួយសមភាគី​ ប្រ ទេសម្ចាស់ផ្ទះ លោកស្រី Sushma Swaraj ក្នុងនោះ ភាគីទាំងពីរបានឯកភាព​រៀបចំ​ សន្និសីទរដ្ឋមន្ត្រីការបរទេសនៃប្រទេសជប៉ុន-ឥណ្ឌា-អាមេរិក យ៉ាងឆាប់ៗ ​ដើម្បី ពង្រឹងសម្ព័ន្ធភាពត្រីភាគីនេះ។ ស្ដីពីទំនាក់ទំនងទ្វេភាគី ភាគីទាំងពីរបាន​ឯកភាព ជំរុញខ្លាំងជាងទៀតទំនាក់ទំនងសន្តិសុខ ដោយការរៀបចំបណ្ដាជំនួប​សន្ទនាថ្នាក់ អនុរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីក្រសួងការពារជាតិ។ ថ្លែងមតិ​ជាមួយមជ្ឈដ្ឋាន សារព័ត៍មាន បន្ទាប់ពីជំនួបសន្ទនានេះ រដ្ឋមន្ត្រីការបរទេសជប៉ុន​ Fumio Kishida  បានអះអាងថា៖ការជំរុញទំនាក់ទំនងទ្វេភាគីជប៉ុន-ឥណ្ឌា​ នឹងរួមចំណែកដោះ ស្រាយរាល់បញ្ហានៅលើពិភពលោក និងនៅក្នុងតំបន់៕