ជប៉ុនប្រឆាំងជំទាស់ការដែលនាវារបស់ចិនចូលទៅតំបន់សមុទ្រជំលោះ
09/01/2013 09:08
(VOVworld) – នាថ្ងៃទី ៨ មករា ក្រសួងការបរទេស ជប៉ុនបានកោះហៅឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេស នេះដើម្បីប្រឆាំងជំទាស់ការដែលបណ្ដានាវារបស់ចិន បន្តចូលទៅតំបន់សមុទ្រជុំវិញប្រជុំកោះជំលោះ ដែល ភាសាជប៉ុនហៅថា Senkaku និងភាសារចិនហៅថា Dao Yu លើសមុទ្រ Hoa Tung។

(VOVworld) – នាថ្ងៃទី ៨ មករា ក្រសួងការបរទេសជប៉ុនបានកោះហៅឯកអគ្គរដ្ឋទូត ចិនប្រចាំនៅប្រទេសនេះដើម្បីប្រឆាំងជំទាស់ការដែលបណ្ដានាវារបស់ចិនបន្តចូល ទៅតំបន់សមុទ្រជុំវិញប្រជុំកោះជំលោះ ដែលភាសាជប៉ុនហៅថា Senkaku និងភាសារ ចិនហៅថា Dao Yu លើសមុទ្រ Hoa Tung។ អនុរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Akitaka Saiki បានជួបជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំនៅជប៉ុន លោក Cheng Yonghua ដើម្បីប្រឆាំងជំទាស់រឿងហេតុពោលខាងលើ ទន្ទឹមនឹងនោះ ស្នើឲ្យរដ្ឋអំណាចប៉េកាំង បញ្ឈប់រាល់សកម្មភាព ប្រហាក់ប្រហែល។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅជប៉ុន បានអះអាងនូវអធិបតេយ្យភាពរបស់ប្រទេសនេះចំពោះប្រជុំកោះជំលោះ Dao Yu/ Senkaku ។ ប៉ុន្តែ លោក Cheng Yonghua បានឲ្យដឹងថា៖ លោកនឹងផ្ញើសាររបស់រដ្ឋា ភិបាលជប៉ុនទៅដល់ប៉េកាំង។ នេះគឺជាលើកដំបូង តូក្យូឲ្យកោះហៅឯអគ្គរដ្ឋទូតចិន ប្រចាំនៅប្រទេសនេះ តាំងពីពេល នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានទទួល ដំណែង នាថ្ងៃទី ២៦ ធ្នូ ឆ្នាំ ២០១២ កន្លងមក៕
Related






