ជប៉ុនប្រកាសសៀវភៅសការពារជាតិឆ្នាំ ២០១៦
02/08/2016 10:43
(VOVworld) - នាព្រឹកថ្ងៃទី២ សីហា នៅសម័យប្រជុំ គណៈរដ្ឋមន្ត្រីជប៉ុន រដ្ឋមន្ត្រីការពារជាតិ លោក Gen Nakatani បានប្រកាសសៀវភៅសការពារជាតិឆ្នាំ ២០១៦ ក្នុងនោះ សម្តែងនូវការ ព្រួយបារម្មខ្លាំង ក្លាចំពោះយុទ្ធសាស្ត្រលើសមុទ្ររបស់ចិន។
ជប៉ុនប្រកាសសៀវភៅសការពារជាតិឆ្នាំ ២០១៦ (VOV) (VOVworld) - នាព្រឹកថ្ងៃទី២ សីហា នៅសម័យប្រជុំគណៈរដ្ឋមន្ត្រីជប៉ុន រដ្ឋមន្ត្រីការពារជាតិ លោក Gen Nakatani បានប្រកាសសៀវភៅសការ ពារជាតិឆ្នាំ ២០១៦ ក្នុងនោះ សម្តែងនូវការ ព្រួយបារម្មខ្លាំងក្លាចំពោះ យុទ្ធសាស្ត្រលើសមុទ្ររបស់ចិន។ ឯកសារនេះថ្កោល ទោសទង្វើដោយ ឯកតោភាគីរបស់ចិនដែលធ្វើឲ្យភាពតានតឹងជុំវិញតំបន់សមុទ្ររបស់ ជប៉ុនឡើងជណ្តើរ ជាពិសេស នាខែមិថុនាកន្លងទៅនេះ ចិនបានបញ្ជូន នាវាចំបាំងទៅកាន់តំបន់សមុទ្រជុំវិញប្រជុំកោះជំលោះដែលភាសាជប៉ុន ហៅថា Senkaku ឬភាសាចិនហៅថា Dao Yu។ សៀវភៅសរបស់ជប៉ុនបាន លើកច្បាស់ថា៖ ជប៉ុនគប្បីយកចិត្តទុកដាក់ថែមទៀតចំពោះទង្វើរបស់ ចិនលើតំបន់នេះ។ សៀវភៅសក៏រំលឹកឡើងវិញ សេចក្តីប្រកាសអធិបតេយ្យ ភាពរបស់ជប៉ុនចំពោះប្រជុំកោះជំលោះដែលភាសា ជប៉ុនហៅថា Takeshima និងភាសាកូរ៉េខាងត្បូងហៅថា Dokdo។ ក្រៅពីនោះ ការគំរាមកំហែង ដោយកាំជ្រួចមីស៊ីលនិងនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង ក៏ដូចជា ការសា្តរកំលាំងឡើងវិញរបស់រុស្ស៊ីនៅតំបន់ចុងបូព៌ាក៏ត្រូវបានលើក ឡើងក្នុងសៀវភៅសផងដែរ៕
Related





