ជ័យជំនះ DIEN BIEN PHU - មោទនភាពរបស់ជនជាតិវៀតណាម
07/05/2014 10:42
(VOV)_នាព្រឹកថ្ងៃទី ៧ ឧសភា ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាជ័យជំនះ Dien Bien Phu ត្រូវបានប្រារព្វឡើងនៅទីក្រុង Dien Bien Phu ដ៏មហោលារឹក។ បរិយាកាសសប្បាយរីករាយ និងមោទនភាពបានគ្របដណ្ដាប់ទៅលើគ្រប់ច្រក់ផ្លូវ ភូមិឃុំ។

ជ័យជំនះ DIEN BIEN PHU - មោទនភាពរបស់ជនជាតិវៀតណាម(TTXVN) (VOV)_នាព្រឹកថ្ងៃទី ៧ ឧសភា ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវា ជ័យជំនះ Dien Bien Phu ត្រូវបានប្រារព្វឡើងនៅទីក្រុង Dien Bien Phu ដ៏មហោលារឹក។ បរិយាកាសសប្បាយរីករាយ និងមោទនភាពបានគ្របដណ្ដាប់ទៅលើគ្រប់ច្រក់ផ្លូវ ភូមិឃុំ។ ប្រជាជននៃបណ្ដាជនជាតិក្នុងខេត្តបានដើរពេញវិថីចូលរួមពិធីរំលឹកខួប អនុស្សាវរីយ៍លើកទី៦០នៃទិវាជ័យជំនះ Dien Bien Phu ។ អតីតយុទ្ធជន Dien Bien Vu Quang Bao នៅសង្កាត់ Tan Thanh ទីក្រុង Dien Bien បានអោយដឹងថា៖ “ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាជ័យជំនះ Dien Bien Phu គឺអស្ចារ្យ ណាស់។ ខ្ញុំមោទនភាពជាច្រើន ដោយបានជាយុទ្ធជន Dien Bien Phu មុននេះ រំលឹក ឡើងវិញបណ្ដាជ័យជំនះឆ្នាំមុនៗ ។ ខ្ញុំរំភើបចិត្តយ៉ាងខ្លាំងណាស់។” រីឯលោកស្រី Hoang Thi Nga នៅស្រុក Dien Bien ខេត្ត Dien Bien សប្បាយរីក រាយអោយដឹងថា៖ “ ខ្ញុំរស់នៅនៅទីនេះបាន៥០ឆ្នាំហើយ។ ខ្ញុំឃើញខេត្ត Dien Bien ផ្លាស់ប្តូរថ្មីពី មួយ ថ្ងៃទៅមួយថ្ងៃ។ ខ្ញុំបានចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍ជ័យជំនះDien Bien Phu ៦លើកហើយ ប៉ុន្តែលើកនេះខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងណាស់។ ដោយមានបក្ស រដ្ឋ យក ចិត្តទុកដាក់ នាបច្ចុប្បន្ន ជីវភាពរស់នៅរបស់ប្រជាជននៅទីនេះត្រូវបានលើក ស្ទួយជាច្រើនណាស់។” នាយប់ថ្ងៃទី ៦ ឧសភា នៅទីក្រុង Odessa ស្ថានទូតវៀតណាមប្រចាំនៅអ៊ុយ ក្រែន បានរួមសហការជាមយយសមាគមជនវៀតណាមនៅខេត្ត Odessa រៀបចំពិ ធី រំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាជ័យជំនះ Dien Bien Phu ។ ថ្លែងមតិនៅទី នេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ុយក្រែននិង Moldova លោក Nguyen Minh Tri បានអះអាងថា៖ “ បណ្ដាមេរៀនក្នុងជ័យជំនះ Dien Bien Phu ដ៏មហិមានោះ បាននិងកំពុងជាបទពិសោធន៍សំរាប់ជនគ្រប់រូបបំរើការងារនៅក្នុងសហគមន៍អ៊ុយក្រែននិយាយរួម និង Odessa និយាយដោយឡែក ដើម្បិដោះស្រាយរាល់ការលំបាកសាកល្បង ដើម្បីកសាងសហគមន៍ជនវៀតណាមនៅទីនេះរឹងមាំជាង។” ក៏ក្នុងឱកាសនេះដែរ មធ្យោបាយផ្សព្វផ្សាយមហាជនជាច្រើនលើទូទាំងពិភព លោក បានចុះផ្សាយព័ត៍មាន និងរូបថតជាច្រើន ស្ងើចសរសើរការប្រយុទ្ធវីរភាពនេះ របស់វៀតណាមដែរ៕
Related
More






