ជ័យជំនះ “ហាណូយ DIEN BIEN PHUលើលំហរអាកាស”ជាប្ញទ្ធានុភាពកំរឹតបញ្ញាវៀតណាម
24/12/2012 08:07
(VOVWorld)-ជ័យជំនះ“ហាណូយ-Dien Bien Phuលើ លំហអាកាស” កំរឹតបញ្ញានិងប្ញទ្ធានុភាពវៀតណាម សម័យកាលលោកប្រធានហូជីមិញជាប្រធានបទនៃ អត្ថបទសរសេររបស់រដ្ឋមន្រ្តីក្រសួងការពារប្រទេស វៀតណាម Phung Quang Thanh ដែលបានចុះផ្សាយលើទំព័រកាសែត Quan doi Nhan dan នា ថ្ងៃទី២៤ធ្នូ។

(VOVWorld)-ជ័យជំនះ “ហាណូយ-Dien Bien Phuលើលំហអាកាស”កំរឹតបញ្ញា និងប្ញទ្ធានុភាពវៀតណាមសម័យកាលលោកប្រធានហូជីមិញ ជាប្រធានបទនៃ អត្ថបទសរសេររបស់រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម Phung Quang Thanh ដែលបានចុះផ្សាយលើទំព័រកាសែត Quan doi Nhan dan នាថ្ងៃទី២៤ធ្នូ ។ បទសរសេរបានអះអាងថា ជ័យជំនះ“ហានូយ-Dien Bien Phuលើ លំហអា កាស”ជាយុទ្ធជ័យដ៏អង់អាចក្លាហានរបស់កងទ័ពនិងប្រជាជនវៀតណាម តំ ណាងឲ្យកំរឹតបញ្ញានិងប្ញទ្ធានុភាពវៀតណាមសម័យលោកប្រធាន ហូជីមិញ។ បទសរសេរក៏បានដកស្រងការបកស្រាយរបស់រដ្ឋមន្រ្តីក្រសួង ការពារជាតិអា មេរិក (1962-1968)Mack Namara អំពីមូលហេតុនៃការបរាជ័យ របស់អាមេរិក ក្នុងសម័យសង្គ្រាមនៅវៀតណាម គឺដោយសារអាមេរិកមិនយល់ពី មនុស្សនិង ខឿនវប្បធម៌វៀតណាម។ មនុស្សវៀតណាម កំរឹតបញ្ញានិងប្ញទ្ធានុភាពវៀត ណាម សម័យកាលលោកប្រធានហូជីមិញ បានល្បីរន្ទឺរិករាលដាលក្នុងការប្រ យុទ្ធប្រឆំាងចក្រព័ទអាមេរិកសង្រ្គោះជាតិនិយាយរួម និងក្នុងយុទ្ធនាការ ហា ណូយ Dien Bien Phu លើលំហអាកាសនិយាយដោយឡែក។ សំបកយន្តហោះ B52 (រូបថតៈ ឯកសារ) បទសរសេរក៏អះអាងថា ជ័យជំនះ១២ថ្ងៃយប់ “ហាណូយ-Dien Bien Phu លើលំហអាកាស” រួមជាមួយជ័យជំនះលើសមរភូមិទូទាំងប្រទេសបានធ្វើឲ្យចក្រ ព័ទអាមេរិកត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀង Parisដកទ័ពត្រឡបមកប្រទេស វិញ បើកចេញឱកាសយុទ្ធសាស្រ្តដើម្បីបក្សទាំងមូល ប្រជាជនទាំងមូលនិងកង ទ័ពទាំងមូលដណ្តើមបានជ័យជំនះទាំងស្រុងក្នុងការប្រយុទ្ធប្រឆំាង ចក្រព័ទអា មេរិកសង្រ្គោះប្រទេសជាតិ៕
Related





