VOV WorldVOV World
ការពិតអំពីករណីរំលោភច្បាប់នៅប៉ាវាស់ My Yen ខេត្ត Nghe An
09/09/2013 08:48
VOV-ករណីនេះបានចាប់ផ្ដើមពីខែឧសភាឆ្នាំ២០១៣
ការពិតអំពីករណីរំលោភច្បាប់នៅប៉ាវាស់ My Yen ខេត្ត Nghe An
សាសនិកបានមកទីស្ដីការឃុំ Nghi Phuong (កាសែត Nghe An)         VOV-ក្នុងប៉ុន្មានថ្ងៃកន្លងមក លើបណ្ដាញ​ Internet​ បណ្ដាមុខសញ្ញាអាក្រក់ នៅក្នុងនិងក្រៅប្រទេសបានជូនដំណឹងខុសឆ្គងអំពីរបស់ដែលហៅថា ​រដ្ឋអំណាច ឃុំ Nghi Phuong ស្រុក Nghi Loc ខេត្ត Nghe An បានមានសកម្មភាព​បង្ក្រាប​សាសនា។ តាមប្រភពព័ត៌មានរបស់អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមថា៖         ករណីនេះបានចាប់ផ្ដើមពីខែឧសភាឆ្នាំ២០១៣ ខណៈដែលកម្មាភិបាល​ នគរបាល​៣​នាក់នៅស្រុក Nghi Loc ត្រូវសាសនិកប្រើប្រាស់ដំបងដេញវាយ​ក្នុង​ពេលដែលរួមជាមួយក្រុមការងាររបស់ក្រសួងនគរបាលចុះក្ដាប់ជាប់ស្ថានភាពនៅ ដំបន់។ បណ្ដាសាសនិកនេះបានបំផ្លាញផ្ទះរបស់បង Dau Van Son ដោយ​សារ​ សង្ស័យបង Son បានឲ្យកម្មាភិបាលនគរបាលចូលផ្ទះ។ ក្រោយពីដំណើរការ​ ស៊ើប​អង្កេត នគរបាលខេត្ត Nghe An បានចាប់ឃុំខ្លួនចំពោះមុខសញ្ញា២នាក់គឺ Ngo Van Khoi និង Nguyen Van Hai នៅឃុំ Nghi Phuong ស្រុក Nghi Loc តាម​ច្បាប់។ មុខ សញ្ញាទាំង២នាក់នេះបានទទួលស្គាល់បណ្ដា​អំពើរ​រំលោភច្បាប់របស់ខ្លួន។         “អំពើររបស់ខ្ញុំគឺខុសឆ្គងទាំងស្រុង។​ ខ្ញុំបានយល់ដឹងបាននូវទង្វើរំលោភ ចំពោះ ច្បាប់។”         ក៏ប៉ុន្តែនាពេលថ្មីៗនេះ នាថ្ងៃទី៤កញ្ញាឆ្នាំ២០១៣ ក្នុងពេលដែលរដ្ឋអំណាច​ឃុំ Nghi Phuong ដែលកំពុងរៀបចំកិច្ចប្រជុំនោះ មានសាសនិកចំនួន​ប្រមាណ​៣០​នាក់ភាគច្រើនគឺនារីបានយកមកតាមអាវុធចូលទីស្ដីការដោយទាមទារដោះលែងជន ជាប់​ចោទទាំងពីរនាក់ពោលខាងលើ។ បន្ទាប់នោះ មុខសញ្ញាជ្រុលនិយមបានប្រើ​ ប្រាស់​អិដ្ឋថ្មដើម្បីវាយប្រហារកំលាំងមានសមត្ថកិច្ចធ្វើឲ្យយុទ្ធជននគរបាល​មួយ​ចំនួននិងសាសនិកចំនួន១៤នាក់រងរបួសធ្ងន់។         មុននោះនាព្រឹកថ្ងៃទី៣កញ្ញា មានសាសនិកប្រមាណ១ពាន់នាក់បានមក​ទីស្ដី ការ​ឃុំ Nghi Phuong បង្កកំលាំងកៀបសង្កត់ទៅលើរដ្ឋអំណាច​និងវាយ​កម្មាភិបាល​ចំនួន៦នាក់របស់រដ្ឋអំណាចស្រុក Nghi Loc និងឃុំ Nghi Phuong ក្នុង​បន្ទប់​ធ្វើការ។ នារសៀលថ្ងៃដ៏ដែល សាសនិកបានវាយនិងចាប់បង្ខំថ្នាក់ដឹកនាំឃុំ Nghi Phuong ត្រូវសរសេរលិខិតសន្យាអំពីខ្លឹមសារស្នើរគណៈកម្មាធិការប្រជាជន នគរបាល ខេត្តពិនិត្យដោះលែងជនជាប់ចោទទាំងពីរនាក់នោះ។         ទោះបីជារដ្ឋអំណាចខេត្ត​ Nghe An បានម្ចាស់ការខំប្រឹងប្រែងដោះស្រាយ ករណីតាមច្បាប់របស់រដ្ឋ។ ប៉ុន្តែបណ្ដាសកម្មភាពបង្កអុកឡុករបស់​សាសនិក ដំបន់ My Yen ក្នុងរយៈពេលកន្លងមកជាច្បាស់ណាស់ថា ជាករណី​រំលោភ​ច្បាប់ យ៉ាងធ្ងន់ធ្ងរ។​ការពិតនេះបានបដិសេធន៍រាល់ព័ត៌មានលើ Internet ដែល​មុខ សញ្ញាអាក្រក់នៅក្នុងនិងក្រៅប្រទេសបាននិងកំពុងបំប្លែងដោយចេតនា បង្ក​អុកឡុកបំបែកបំបាក់ផែនមហាសាមគ្គីប្រជាជនទាំងមូល៕