ការព្រមានអំពីគ្រោះអាសន្នរីករាលដាលនៃវីរុស Zika នៅអាស៊ី-ប៉ាស៊ីហ្វិក
11/10/2016 08:57
(VOVworld) – អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា៖ វីរុស Zika អាចផ្ទុះឡើងនៅប្រទេស អាស៊ី-ប៉ាស៊ីហ្វិកទាំងអស់ ក្នុងកាលៈទេសៈ ប្រទេស អាស៊ី-អាគ្នេយ៍ចំនួន ២ គឺ សឹង្ហបុរីនិងថៃ បានទទួល ស្គាល់ករណីឆ្លងវីរុសគ្រោះ ថ្នាក់នេះ ក្នុងនោះ មានទា រកចំនួន ២ នាក់ឆ្លងជំងឺ «ក្បាលតូច» ដោយវីរុស Zika។
.jpg)
ការព្រមានអំពីគ្រោះអាសន្នរីករាលដាលនៃវីរុស Zika នៅអាស៊ី-ប៉ាស៊ីហ្វិក (VNA) (VOVworld) – អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា៖ វីរុស Zika អាចផ្ទុះឡើងនៅប្រទេសអាស៊ី-ប៉ាស៊ីហ្វិកទាំងអស់ ក្នុងកាលៈទេសៈ ប្រទេស អាស៊ី-អាគ្នេយ៍ចំនួន ២ គឺ សឹង្ហបុរីនិងថៃ បានទទួលស្គាល់ករណី ឆ្លងវីរុសគ្រោះ ថ្នាក់នេះ ក្នុងនោះ មានទារកចំនួន ២ នាក់ឆ្លងជំងឺ «ក្បាល តូច» ដោយវីរុស Zika។ ក្នុងរបាយការណ៍តំបន់ប្រចាំឆ្នាំដែលបានប្រកាស នាថ្ងៃទី ១០ តុលា នៅទីក្រុងម៉ានីលរបស់ហ្វីលីពីន WHO បានសង្កត់ធ្ងន់ថា៖ មានប្រទេសយ៉ាង ហោចណាស់ចំនួន ១៩ នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកបាន ទទួលស្គាល់មានអ្នកជំងឺ ឆ្លងវីរុស Zika។ ក្នុងស្ថានភាពដូច្នេះ លោក Li Ailan នាយក WHO ទទួលបន្ទុក ស្ថានភាពប្រកាសអាសន្ននិងសន្តិសុខ សុខាភិបាល ព្រមានថា៖ វីរុស Zika រីករាលដាលយ៉ាងខ្លាំងក្នុងតំបន់ទាំង មូលរួមមានប្រទេសដូចជា៖ ចិន ជប៉ុន អូស្រ្តាលី និងប្រទេសអាស៊ីអាគ្នេយ៍ ភាគច្រើន៕
Related





