VOV WorldVOV World
ការចងចាំដំបូងនៃទិវាឯករាជ្យ
02/09/2016 07:47
(VOVworld)-នាថ្ងៃទី២កញ្ញាឆ្នាំ១៩៤៥នៅទីលាន Ba Dinh (ហាណូយ) លោកប្រធានហូជី​មិញបានអញ្ជើញថ្លែងសេចក្តីប្រកាសឯករាជ្យបង្កើតឡើងវៀតណាមប្រជាធិបតេយ្យសាធា រណរដ្ឋ។​តាំងពីនោះមក ប្រវត្តិសាស្ត្ររបស់វៀតណាម
ការចងចាំដំបូងនៃទិវាឯករាជ្យ
(VOVworld)-នាថ្ងៃទី២កញ្ញាឆ្នាំ១៩៤៥នៅទីលាន Ba Dinh (ហាណូយ) លោកប្រ ធានហូជី​មិញបានអញ្ជើញថ្លែងសេចក្តីប្រកាសឯករាជ្យបង្កើតឡើងវៀតណាមប្រ ជាធិបតេយ្យសាធា រណរដ្ឋ។​តាំងពីនោះមក ប្រវត្តិសាស្ត្ររបស់វៀតណាមបាន បើកទំព័រថ្មី ឈានចូលសម័យ ឯករាជ្យនិងសេរីភាព។​ចំពោះជនវៀតណាមម្នាក់ៗ  នាប៉ុន្មានថ្ងៃដំបូងដែលបានធ្វើជាពលរដ្ឋ របស់ប្រទេសមានសេរីភាពជាការចង់ ចាំមិនអាចបំភ្លេចបានឡើយ។ លោកប្រធានហូជីមិញថ្លែងសេចក្តីប្រកាសឯករាជ្យនាថ្ងៃទី២កញ្ញា         ប្រសិនបើអ្នកណាដែលបានធ្វើជាក្សិណសាក្សីបរិយាកាសនាថ្ងៃទី២កញ្ញា ឆ្នាំ១៩៤៥ ប្រហែលជា មិនអាចភ្លេចបានទេនូវនាទីប្រវត្តិសាស្ត្រដ៏មហិមានោះ  ខណៈដែលលោកប្រធានហូជីមិញ អញ្ជើញថ្លែងសេចក្តីប្រកាសឯករាជ្យ៖ “ប្រទេសវៀតណាមមានសិទ្ធទទួលសេរីភាពនិងឯករាជ្យ ហើយការពិតជាក់ ស្តែងគឺក្លាយទៅ ជាប្រទេសមានសេរីភាពឯកភាពពេញលេញ។ ប្រជាជាតិវៀត ណាមទាំងមូលប្តេជ្ញានាំស្មារតី និង កម្លាំង ជីវិតនិងទ្រព្យសម្បត្តិដើម្បីរក្សារឹងមាំ សិទ្ធិសេរីឯករាជ្យនោះ”។         នាថ្ងៃនោះ នៅព្រឹកព្រលឹម ប្រជាជនលើគ្រប់ទិសទីបានឆ្ពោះទៅកាន់ទី លាន Ba Dinh ។​នៅក្នុងដៃប្រជាជនម្នាក់ៗសុទ្ធតែកាន់ទង់ជាតិក្រហមផ្កាយ មាសតូចមួយ ហើយទឹកមុខសប្បាយរីករាយ។ លោក Le Duc Van ជាជនមាន វត្តមាននៅទីលាន Ba Dinh គ្រានោះបានរំលឹកឡើងវិញថា៖ “នាថ្ងៃទី២កញ្ញា ក្រុងហាណូយពោរពេញទៅដោយភាពសប្បាយក្រៃលេង ទទួលទិវាឯករាជ្យ ទទួលរដ្ឋាភិបាលនិងសេចក្តីប្រកាសឯករាជ្យ។​នោះជាលើក ដំបូងដែលយើងខ្ញុំបានស្គាល់ លោកប្រធានហូជីមិញ”។    រីឯលោក Nguyen Quang Phong អតីតនគបាលនៃទីក្រុងហាណូយ បានចែក រំលែកថា៖ “ថ្ងៃទី២កញ្ញានោះ យើងខ្ញុំទទួលភារកិច្ចការពារនិងទទួលក្បួនរថយន្តនាំលោក ប្រធានហូ ជីមិញទៅដល់ទីលាន Ba Dinh។ គ្រានោះមិនទាន់មានឯកសណ្ឋានទេ ដូច្នេះយើងខ្ញុំស្លៀកពាក់ធម្មតា ជិះកងអមដំណើរលោកប្រធានផងដែរ”។         ជាង៧០ឆ្នាំកន្លងផុតទៅ ប៉ុន្តែអនុស្សាវរីយ៍អំពីប៉ុន្មានថ្ងៃដំបូងប្រទេសជាតិ មានឯករាជ្យ សេរីភាពនោះគឺឌិតជាប់ក្នុងអារម្មណ៍ជនវៀតណាមគ្រប់រូប៕